ខ្មែរប៉ុស្ដិ៍ Close

សម្តេចតេជោ ហ៊ុន សែន ផ្តល់អាហារូបករណ៍ពិសេស នៅសាលាប៊ែលធី អន្តរជាតិ ដល់កូនទាំង៤នាក់ របស់លោក ឡៅ វណ្ណា ដែលបានទទួលមរណភាពដោយសារជំងឺកូវីដ-១៩

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា
Deprecated: ucwords(): Passing null to parameter #1 ($string) of type string is deprecated in /home/KpAsia168/web/khmerpostasia.com/public_html/web/app/themes/khmernews/template-parts/content-meta-detail.php on line 12
​​ | ថ្ងៃអង្គារ ទី១៦ ខែមីនា ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 143
សម្តេចតេជោ ហ៊ុន សែន ផ្តល់អាហារូបករណ៍ពិសេស នៅសាលាប៊ែលធី អន្តរជាតិ ដល់កូនទាំង៤នាក់ របស់លោក ឡៅ វណ្ណា ដែលបានទទួលមរណភាពដោយសារជំងឺកូវីដ-១៩ សម្តេចតេជោ ហ៊ុន សែន ផ្តល់អាហារូបករណ៍ពិសេស នៅសាលាប៊ែលធី អន្តរជាតិ ដល់កូនទាំង៤នាក់ របស់លោក ឡៅ វណ្ណា ដែលបានទទួលមរណភាពដោយសារជំងឺកូវីដ-១៩

នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១នេះ ឯកឧត្តមបណ្ឌិត លី ឆេង តំណាងរាស្ត្រ មណ្ឌលរាជធានីភ្នំពេញ និងលោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ បាននាំយក អាហារូបករណ៍ពិសេសសិក្សារយៈពេល ១២ឆ្នាំ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ទៅប្រគល់ជូនកូនទាំង៤នាក់ របស់លោកស្រី វ៉េង សុម៉ាលី ដែលត្រូវជាភរិយា របស់លោក ឡៅ វណ្ណា ដែលបានទទួលមរណភាពដោយសារជំងឺកូវីដ-១៩ កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ កន្លងទៅ។

ក្នុងឱកាសនោះ ឯកឧត្តមតំណាងរាស្ត្រ ក៏បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដោយបានសម្តែងនូវការចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ និងសោកស្តាយជាទីបំផុត និង សូមបួងសួងដល់វិញ្ញាណ ក្ខន្ធសពឱ្យបានសោយសុខក្នុងឋានសុគតិភពកុំបីឃ្លៀងឃ្លាត ឡើយ។ ជាមួយគ្នានោះដែរ ឯកឧត្តមបណ្ឌិត ក៏បានចូលបុណ្យសពរបស់លោក ឡៅ វណ្ណា ថវិកាចំនួន ២,០០០,០០០៛ (ពីរលានរៀល) ផងដែរ។

សូមបញ្ជាក់ថា អាហារូបករណ៍ពិសេសនេះរួមមាន៖ ១-អាហារូបករណ៍ ១០០ភាគ រយ សិក្សាមួយចប់កម្មវិធីទាំងថ្នាក់ចំណេះទូទៅ និងភាសាអង់គ្លេសទូទៅ។ ២-ឯកសណ្ឋាន ម្នាក់ ២កំប្លេជារៀងរាល់ឆ្នាំ និង៣-សៀវភៅពុម្ពសិក្សាទាំងថ្នាក់ចំណេះទូទៅ និង ភាសាអង់គ្លេសទូទៅ ១ឈុត ជារៀងរាល់ឆ្នាំ៕

អត្ថបទទាក់ទង