រដ្ឋបាលខេត្តកំពង់ចាម ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីករណីរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ៤នាក់
នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តកំពង់ចាម បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី ករណីរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន០៤នាក់ ដែលក្នុងនោះរួមមានបុរសជនជាតិខ្មែរម្នាក់ អាយុ ២៥ឆ្នាំ រស់នៅភូមិថ្នល់បែកកើត ឃុំស្វាយទាប ស្រុកចំការលើ និងស្ត្រីជនជាតិខ្មែរ ៣នាក់ទៀត អាយុ ២៦ឆ្នាំ, អាយុ ២៧ឆ្នាំ និងកុមារី អាយុ ៨ឆ្នាំ រស់នៅភូមិទ្រា ឃុំស្វាយពោធិ៍ ស្រុកស្រីសន្ធរ។
សូមអានសេចក្តីប្រកាសព័ត៌មានខាងក្រោម៖