ខ្មែរប៉ុស្ដិ៍ Close

រដ្ឋមន្ត្រីក្រសួងសុខាភិបាលអ៉ីស្រាអែល និងភរិយាឆ្លងជំងឺ COVID-19

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី២ ខែមេសា ឆ្នាំ២០២០ កីឡា - សុខភាព 45
រដ្ឋមន្ត្រីក្រសួងសុខាភិបាលអ៉ីស្រាអែល និងភរិយាឆ្លងជំងឺ COVID-19 រដ្ឋមន្ត្រីក្រសួងសុខាភិបាលអ៉ីស្រាអែល និងភរិយាឆ្លងជំងឺ COVID-19

រដ្ឋមន្ត្រីសុខាភិបាលអ៉ីស្រាអែល លោក យ៉ាអាកូវ លីតស៍មែន (Yaakov Litzman) និងភរិយា ត្រូវបានគេធ្វើតេស្ដរកឃើញផ្ទុក COVID-19។ នេះបើតាមការិយាល័យរដ្ឋមន្ត្រីសុខាភិបាលអ៉ីស្រាអែល ដកស្រង់ចេញផ្សាយដោយសារព័ត៌មាន Al Jazeera នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០២ ខែមេសា ឆ្នាំ២០២០។

ការិយាល័យរដ្ឋមន្ត្រីសុខាភិបាលអ៉ីស្រាអែល បានឱ្យដឹងទៀតថា បច្ចុប្បន្នលោក Litzman មានអាយុ ៧១ឆ្នាំ និងភរិយាមានសុខភាពល្អធម្មតា ដោយមិនមានរោគសញ្ញាអ្វីធ្ងន់ធ្ងរនោះទេ ហើយអ្នកទាំងពីរកំពុងទទួលការព្យាបាល ក្រោមការអនុវត្តវិធានការនៅដាច់ដោយឡែក។ លោក Litzman ដែលជាមន្ត្រីអ៉ីស្រាអែលជាន់ខ្ពស់បំផុតម្នាក់ ត្រូវបានធ្វើតេស្ដវិជ្ជមានចំពោះ COVID-19 នឹងបន្តធ្វើការពីផ្ទះរបស់លោក។

គួរបញ្ជាក់ថា បើតាមតួលេខចុងក្រោយ អ៉ីស្រាអែលមានអ្នកឆ្លង COVID-19 កើនដល់ ៦,០៩២នាក់ ក្នុងនោះ ២៥នាក់បានស្លាប់, ២៤១ជាសះស្បើយ និង ៩៥នាក់កំពុងស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរ៕

Israeli Prime Minister Benjamin Netanyahu, left, holds a situation assessment meeting with Health Minister Yaakov Litzman regarding the Coronavirus (COVID-2019), at the Health Ministry in Tel Aviv, Israel, Sunday, Feb. 23, 2020. (Jack Guez/Pool via AP)

អត្ថបទទាក់ទង