ភិន សុដាលីស ប្រឹងថែសម្រស់ក្រោយមានការរឹះគន់ថាធាត់ជ្រុលតួប្រុសបីមិនរួច
ភ្នំពេញ៖ តារាសម្ដែងកូន១អ្នកនាងភិន សុដាលីស បានទៅបូបខ្លាញ់សម្រកដើមដៃ ឲ្យមករាងតូច ស្វ៊ែលវិញ បន្ទាប់ពីនាងបានបូបខ្លាញ់សម្រកក្បាលពោះដែរកាលពីខែមុន។
ការងាកទៅយកចិត្តទុកដាក់ថែរសម្រស់សារជាថ្មីវិញរបស់កូនស្រីថៅកែផលិតកម្មមហាហង្សនៅពេលនេះក្រោយពេលដែលនាងបានសម្ដែងជាតួឯកក្នុងរឿង”ម្ចាស់បំណុល”ហើយមើលទៅដាលីស ហាក់ដូចជាឡើងគីឡូជ្រុលបន្ដិចហើយកំភួនដៃធំៗទៀតផងទើបអ្នកខ្លះមានការរឹះគន់ចំពោះនាងថាមិនសូវចេះថែរសម្រស់ឲ្យសាកសមជាតួកុន រហូតបណ្ដោយឲ្យឡើងគីឡូជ្រុលដោយធ្វើឲ្យតួប្រុសលោកភឹម តារាវិបុល បីមិនរួចទៀតផងក្នុងការចាប់ដៃគូរគ្នាសម្ដែងជាថ្មីឡើងវិញនោះ។
ទោះជាយ៉ាងណាពេលនេះអ្នកនាងភិន សុដាលីស បានងាកមកផ្ដោតលើការថែររក្សាសម្រស់ឲ្យមានរាងស្វែលសារជាថ្មីវិញហើយតាមរយៈការបូបជាតិខ្លាញ់ចេញគ្រប់កន្លែងនេះ៕
ប្រភព៖ តារាញូស៍