ខ្មែរប៉ុស្ដិ៍ Close

    ក្រសួង​វប្បធម៌​ ត្រៀម​កោះហៅ​ អ្នក​ដឹកនាំ​ និង​​តារា​សម្ដែង​​វីដេអូ ​បទ ​«ស្រីមុខលុយ»​ មកព្រលះម្តងព្រោះថតMV ស្ទើរតែដូចរឿងអាសអាភាសហើយ

    ដោយ៖ ស៊ីវេត មធុរ៉ា ​​ | ថ្ងៃពុធ ទី២០ ខែមិថុនា ឆ្នាំ២០១៨ ផ្ទះហ្វេសប៊ុក 14344

    (ភ្នំពេញ)៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ត្រៀមកោះហៅអ្នកដឹកនាំ និងតារាសម្ដែង ដែលបានថតនៅក្នុងវីដេអូចម្រៀងបទ «ស្រីមុខលុយ» របស់ផលិតកម្មសាស្តា ដែលបកស្រាយ ដោយតារាចម្រៀងប្រុសលោក ឈិន ធារ៉ាដេត យកមកដុះក្អែលចេញ បន្ទាប់ពីគេបានឃើញវីដេអូចម្រៀងមួយនេះ ត្រូវរងការរិះគន់យ៉ាងចាស់ដៃ ពីសំណាក់់មហាជន នៅលើបណ្ដាញអ៊ីនធឺណែត ពាក់ព័ន្ធនឹងកាយវិការសម្ដែង ដែលសំបូរទៅដោយឈុតស្រើបស្រាល ឱបថើប លូកស្ទាបគ្នាលើគ្រែ ស្ទើរតែដូចថតរឿងអាសអាភាស ទៅហើយ។

    ប្រភពស្និទ្ធស្នាល ពីមន្ត្រីក្រុមប្រឹក្សាភិបាល វិន័យនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ត្រូវបានគេបង្ហើបឲ្យដឹងថា ដំណឹងដែលពាក់ព័ន្ធនឹង ការសម្ដែងឈុតក្ដៅរោលរាល ធ្លាប់មានគេដាក់សំណើរមករួចហើយ ហើយពេលនេះសំណើរ ក៏បានធ្វើរួចរាល់ដែរ ឥឡូវនៅតែរង់ចាំការសម្រេចចុងក្រោយ របស់រដ្ឋមន្ត្រីក្រសួង តែប៉ុណ្ណោះ។ ប្រសិនបើការដាក់ស្នើទៅក្រសួងនេះ មានប្រសិទ្ធភាព នោះក្រសួងនឹងចេញសេចក្តីប្រកាស កោះអញ្ជើញអ្នកដឹកនាំ និងតារាសម្តែង ក្នុងបទចម្រៀង «ស្រីមុខលុយ» យកមកអប់រំ ដើម្បីបញ្ឈប់នូវសកម្មភាពផលិត និងសម្ដែង វីដេអូបែបស្រើបស្រាលបន្ត ខណៈដែលសកម្មភាពសម្ដែង លើសដែនកំណត់ទាំងនោះ បានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់វប្បធម៌ជាតិខ្មែរ។

    រំឭកបន្តិច មុននឹងធ្លាយដំណឹងថា ក្រសួងត្រៀមវិធានការណ៍ កោះហៅអ្នកដឹកនាំ និងតារាសម្ដែង វីដេអូ «ស្រីមុខលុយ» ដុះក្អែលចេញនោះ គេនៅចាំបានថា អ្នកដឹកនាំសម្ដែងប្រុសវ័យក្មេង ប្រចាំផលិតកម្មថោន Rith Omega មានប្រតិកម្មជាខ្លាំង ព្រមទាំងនិយាយចំៗ ទៅដល់់ផលិតករ ដែលថតវីដេអូស្រើបស្រាល ដូចរឿងសិច ដោយលោកធ្វើការស្នើសុំ ដល់ក្រសួងសុំជួយអន្តរាគមន៍ ប្រសិនបើផលិតកម្មមួយចំនួន នៅតែមិនខ្លាចញញើត និងនៅតែមានគំនិត ចង់ផលិតចម្រៀង បែបអាសអាភាស បន្តទៀតនោះ។

    គួរបញ្ជាក់ថា កាលពីពេលកន្លងមក ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏ធ្លាប់ចេញសេចក្ដីប្រកាស ឲ្យតារាសម្ដែងស្រីសិចស៊ី ដើមទ្រូងមូលក្បំ ដេននី ក្វាន់ ផ្អាកសកម្មភាពសម្ដែងគ្រប់ទម្រង់ទាំងអស់ ប្រមាណរយៈពេល១ឆ្នាំ ដោយក្រោមមូលហេតុ បញ្ចេញភាពសិចស៊ីហួសកម្រិត ហើយនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ ២០១៨ កន្លងទៅនេះ នាងទើបតែរួចផុតពីការដាក់ពិន័យ និងអាចលេចមុខ

    ប្រភព៖​ khmertalking.com

    អត្ថបទទាក់ទង