ខ្មែរប៉ុស្ដិ៍ Close

កិច្ចប្រជុំពិគ្រោះយោបល់ស្តីពីការប្រមូលធាតុចូលទិន្នន័យ សាវតាដីធ្លី និងឯកសារគតិយុត្តិពាក់ព័ន្ធ ទាក់ទងនឹងប្រជាពលរដ្ឋចំនួន១៣១គ្រួសារ ដែលទទួលរងការប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍ របស់ក្រុមហ៊ុន ស៊ីណូម៉ិចស៊ិន

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី៩ ខែមីនា ឆ្នាំ២០២១ ព័ត៌មានទូទៅ 34
កិច្ចប្រជុំពិគ្រោះយោបល់ស្តីពីការប្រមូលធាតុចូលទិន្នន័យ សាវតាដីធ្លី និងឯកសារគតិយុត្តិពាក់ព័ន្ធ ទាក់ទងនឹងប្រជាពលរដ្ឋចំនួន១៣១គ្រួសារ ដែលទទួលរងការប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍ របស់ក្រុមហ៊ុន ស៊ីណូម៉ិចស៊ិន កិច្ចប្រជុំពិគ្រោះយោបល់ស្តីពីការប្រមូលធាតុចូលទិន្នន័យ សាវតាដីធ្លី និងឯកសារគតិយុត្តិពាក់ព័ន្ធ ទាក់ទងនឹងប្រជាពលរដ្ឋចំនួន១៣១គ្រួសារ ដែលទទួលរងការប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍ របស់ក្រុមហ៊ុន ស៊ីណូម៉ិចស៊ិន

លោក សុខ សុទ្ធី អភិបាលរង នៃគណ:អភិបាលខេត្តកោះកុង តំណាងលោកស្រីអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ ជាមួយអាជ្ញាធរស្រុកបូទុមសាគរ មន្ទីរ អង្គភាពជំនាញ និងអ្នកពាក់ព័ន្ធ ដើម្បីប្រមូលធាតុចូល ទិន្នន័យ សាវតាដីធ្លី និងឯកសារគតិយុត្តពាក់ព័ន្ធ ទាក់ទងនឹងប្រជាពលរដ្ឋចំនួន ១៣១គ្រួសារ ដែលទទួលរងការប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុន ស៊ីណូម៉ិចស៉ិន ស្ថិតក្នុងភូមិសាស្រ្តស្រុកបូទុមសាគរ ខេត្តកោះកុង។

លោកអភិបាលរងខេត្ត បានជម្រាបជូនថា រដ្ឋាភិបាលបានសម្រេចកាត់ឆ្វៀលដីទំហំ ៥៩៨ ហិកតា ចេញពីឧទ្យានជាតិបុទុមសាគរ (ដែលកន្លងមកបានផ្តល់ជាសម្បទានដីសេដ្ឋកិច្ចឲ្យក្រុមហ៊ុន ស៊ីណូម៉ិចស៊ីន) ដើម្បីធ្វើអនុបយោគ ជាដីឯកជនរបស់រដ្ឋ សម្រាប់ធ្វើប្រទានកម្មកម្មសិទ្ធិ ជូនប្រជាពលរដ្ឋចំនួន ១៣១គ្រួសារ ដែលបានទទួលរងការប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុន និងបានបំពេញសលាកបត្រព័ត៌មានរួចរាល់ ជាមួយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាពេលកន្លងមក។ ការបែងចែង ត្រូវបានធ្វើឡើងជាពីរខ្សែផ្លូវ គឺខ្សែទី១ ស្របនឹងវិថី សាយភូថង នឹងរៀបចំប្លង់ឡូតិ៍ ដែលមានដីទំហំ ទទឹង ២០ម៉ែត្រ គុណនឹង បណ្តោយ ៧០ម៉ែត្រ ហើយខ្សែទី២ នឹងរៀបចំប្លង់ឡូតិ៍ ដែលមានដីទំហំ ទទឹង ២០ម៉ែត្រ គុណនឹង បណ្តោយ ១០០ម៉ែត្រ សម្រាប់ធ្វើការបែងចែកជូនប្រជាពលរដ្ឋ ចំពោះដីដែលនៅសេសសល់ពីការបែងចែក ត្រូវទុកជាដីសាធារណ:របស់រដ្ឋ។

ជាការណែនាំក្នុងការអនុវត្តបន្តចំពោះករណីខាងលើ លោកអភិបាលរងខេត្ត បានណែនាំឱ្យរដ្ឋបាលស្រុកបូទុមសាគរ និងការិយាល័យចំណុះរដ្ឋបាលស្រុក និងអាជ្ញាធរឃុំពាក់ព័ន្ធ ស្រង់ទិន្នន័យឈ្មោះប្រជាពលរដ្ឋ ដែលបានលក់ដីក្នុងតំបន់កន្លងមក ឲ្យបានច្បាស់លាស់ ដើម្បីយកមកធ្វើជាមូលដ្ឋាន សម្រាប់ផ្ទៀងផ្ទាត់នឹងបញ្ជីឈ្មោះប្រជាពលរដ្ឋ ១៣១គ្រួសារ ដែលបានបំពេញសលាកបត្រព័ត៌មានរួចរាល់ និងទទួលស្គាល់ ដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ គោលបំណង នៃការណែនាំខាងលើ រួមមាន៖

១. បង្ការបុគ្គលខិលខូចដែលបានលក់ដីរបស់ខ្លួនឲ្យទៅអ្នកផ្សេងរួចហើយ ទទួលបានប្រទានកម្មកម្មសិទ្ធិពីរដង
២. បង្ការការខ្វះដីសម្រាប់បែងចែកជូនប្រជាពលរដ្ឋ

មុននឹងបញ្ចប់កិច្ចប្រជុំ លោកអភិបាលរងខេត្ត បានថ្លែងអំណរគុណដល់សមាជិកអង្គប្រជុំទាំងអស់ ដែលបានចូលរួម និងសូមខិតខំបន្តអនុវត្ត ធ្វើឲ្យសម្រេចបាននូវផែនការសកម្មភាពដែលបានដាក់ចេញ៕

អត្ថបទទាក់ទង