រដូវប្រាំងបាននិងកំពុងចាប់ផ្តើម ខណ:នឹងមានភ្លៀងដោយអន្លើ ពីខ្សោយ ទៅមធ្យម ក្នុងសប្តាហ៍នេះ
ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១នេះ បានចេញសេចក្តី ជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី១០ ដល់ ថ្ងៃទី ១៦ ខែមីនា ឆ្នាំ២០២១។
ក្រសួងធនធានទឹកបញ្ជាក់ថា ក្នុងរយៈពេលនេះតំបន់មួយចំនួន ក្នុងប្រទេសកម្ពុជា អាចនឹងភ្លៀង ផ្គរ រន្ទះ ពីខ្សោយទៅមធ្យម៕