ពីថ្ងៃទី ២៣ ដល់ ២៦ ខែមករានេះ អាកាសធាតុនឹងចុះត្រជាក់ខ្លាំងជាថ្មីទៀត តំបន់ខ្ពង់រាបឦសាននឹងចុះត្រជាក់ដល់ ១៣អង្សារ
ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងនៅព្រឹកថ្ងៃអង្គារទី ១៩ ខែមករា ឆ្នាំ២០២១នេះ ថា អាកាសធាតុនៅទូទាំងប្រទេសកម្ពុជានឹងបន្តចុះត្រជាក់ជាថ្មីទៀត ចាប់ពីថ្ងៃទី ២៣ ដល់ ២៦ ខែមករា ឆ្នាំ២០២១ ខាងមុខ ដោយសារកម្ពុជានឹងទទួលឥទ្ធិពលពីកម្រិតសម្ពាធខ្សោយ។
ក្រសួងបានបញ្ជាក់ថា ស្ថានភាពបែបនេះនឹងបណ្ដាលអោយ៖
១. បណ្ដាខេត្តនៅតំបន់វាលទំនាបកណ្ដាល
- សីតុណ្ហភាពអប្បបរមា មានពី ១៧-២២ អង្សារ
- សីតុណ្ហភាពអតិបរមា មានពី ២៧-៣០ អង្សារ
- នៅថ្ងៃទី ២៣-២៦ មករា សីតុណ្ហភាពអប្បបរមា មានពី ២០-២៥ អង្សារ និងអតិបរមាពី ៣០-៣៤ អង្សារ ហើយនឹងអាចមានភ្លៀងធ្លាក់ពីកម្រិតខ្សោយទៅមធ្យម នៅតំបន់ទំនាបខាងត្បូង។
២. បណ្ដាខេត្តនៅជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន
- សីតុណ្ហភាពអប្បបរមា មានពី ១៣-១៨ អង្សារ
- សីតុណ្ហភាពអតិបរមា មានពី ២៧-២៩ អង្សារ
- នៅថ្ងៃទី ២៣-២៦ មករា សីតុណ្ហភាពអប្បបរមា មានពី ១៩-២១ អង្សារ និងអតិបរមាពី ២៨-៣២ អង្សារ ហើយនឹងអាចមានភ្លៀងធ្លាក់ពីកម្រិតខ្សោយទៅមធ្យម នៅតំបន់ខ្ពង់រាបខាងកើត។
៣. តំបន់មាត់សមុទ្រ
- សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ អង្សារ
- សីតុណ្ហភាពអតិបរមា មានពី ២៩-៣១ អង្សារ
- នៅថ្ងៃទី ២៣-២៦ មករា នឹងអាចមានភ្លៀងផ្គររន្ទះ ពីខ្សោយទៅបង្គួរ។
សូមអានបន្ថែមនូវសេចក្ដីជូនដំណឹងស្ដីពីស្ថានភាពអាកាសធាតុរបស់ក្រសួងធនធានទឹក និងឧតុនិយមដូចខាងក្រោម៖