ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអញ្ជើញចាក់វ៉ាក់សាំងកូវីដ-១៩ Astra Zeneca រួចរាល់ហើយ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី៤ ខែមីនា ឆ្នាំ២០២១ ព័ត៌មានទូទៅ 1785
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអញ្ជើញចាក់វ៉ាក់សាំងកូវីដ-១៩ Astra Zeneca រួចរាល់ហើយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអញ្ជើញចាក់វ៉ាក់សាំងកូវីដ-១៩ Astra Zeneca រួចរាល់ហើយ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងស្រី ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១នេះ អញ្ជើញចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ របស់ក្រុមហ៊ុនអាស្ត្រាហ្សេនីកា (Astra Zeneca) នៅមន្ទីរពេទ្យកាល់ម៉ែត រួចរាល់ហើយ។

នៅព្រឹកថ្ងៃនេះក្រៅពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងភរិយា នៅមានមន្ត្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជាជាច្រើនរូបទៀត ក៏បានចាក់វ៉ាក់សាំងកូវីដ-១៩ របស់ក្រុមហ៊ុនអាស្ត្រាហ្សេនីកាផងដែរ។ បន្ទាប់ពីការចាក់វ៉ាក់សាំង លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្វើសន្និសីទព័ត៌មានពាក់ព័ន្ធវ៉ាក់សាំង និងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩នៅកម្ពុជា។

វ៉ាក់សាំង AstraZeneca/SII ដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងភរិយា ព្រមទាំងមន្ត្រីជាន់ខ្ពស់កម្ពុជា ចាក់នៅថ្ងៃនេះគឺជាវ៉ាក់សាំងជំនួយរបស់មជ្ឈមណ្ឌលកូវ៉ាក់ (COVAX Facility)។ វ៉ាក់សាំងនេះ ត្រូវបានដឹកមកដល់កម្ពុជាក្នុងដំណាក់កាលដំបូងចំនួន ៣២៤,០០០ដូស កាលពីថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១៕

អត្ថបទទាក់ទង