ខ្មែរប៉ុស្ដិ៍ Close

អ្នកជំងឺកូវីដ-១៩ ដែលបានជាសះស្បើយហើយ គួរតែទទួលការចាក់វ៉ាក់សាំង

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី២០ ខែឧសភា ឆ្នាំ២០២១ ព័ត៌មានទូទៅ 24
អ្នកជំងឺកូវីដ-១៩ ដែលបានជាសះស្បើយហើយ គួរតែទទួលការចាក់វ៉ាក់សាំង អ្នកជំងឺកូវីដ-១៩ ដែលបានជាសះស្បើយហើយ គួរតែទទួលការចាក់វ៉ាក់សាំង

អ្នកឯកទេសខាងវីរុសសាស្រ្តរបស់ថៃ លោកវេជ្ជបណ្ឌិត Yong Poovorawan បានលើកឡើងថា «អ្នកដែលបានជាសះស្បើយពីជំងឺកូវីដ-១៩ ហើយ អាចឆ្លងជំងឺនេះឡើងវិញបាន។ ដូច្នេះពួកគេគួរតែទទួលការចាក់វ៉ាក់សាំង។

ប្រធានមជ្ឈមណ្ឌលឧត្តមភាពផ្នែកវីរុសសាស្ត្រនៃសាកលវិទ្យាល័យជូឡាឡុងកន (Centre of Excellence in Clinical Virology at Chulalongkorn University) រូបនេះបាននិយាយថា «ការចាក់វ៉ាក់សាំងលើអ្នក ដែលជាសះស្បើយពីកូវីដ-១៩ គឺចាំបាច់ណាស់ដើម្បីការពារពួកគេពីការឆ្លងជាថ្មីទៀត»។

ដោយដកស្រង់ពីការសិក្សាមួយនៃទស្សនាវដ្តីឱសថធម្មជាតិ (Nature Medicine) លោកវេជ្ជបណ្ឌិត Yong បានលើកឡើងថា «វ៉ាក់សាំងគួរតែត្រូវ បានចាក់នៅរយៈពេល ៣ ខែ បន្ទាប់ពីការឆ្លងដំបូង ព្រោប្រព័ន្ធ ភាពស៊ាំនៅក្នុងខ្លួនអ្នកជំងឺដែលបានជា សះស្បើយនឹងថយចុះបន្ទាប់ពីរយៈពេល ៦ ខែ»។

មជ្ឈមណ្ឌលនេះបានធ្វើការសិក្សាស្រាវជ្រាវមួយលើអ្នកជំងឺកូវីដ-១៩ ដែលបានជា សះស្បើយកាលពី ៣ ទៅ ៦ ខែកន្លងមកនេះ ហើយដែលបានទទួលការចាក់វ៉ាក់សាំងបន្ថែម។ «អ្នកដែលបានជាសះស្បើយក្នុងអំឡុង ពេលពី ៦ ខែទៅ ១ ឆ្នាំ បានទទួលការចាក់វ៉ាក់សាំងចំនួន២ដង»។

មជ្ឈមណ្ឌលនេះក៏កំពុងធ្វើការពិនិត្យលម្អិតមួយលើកម្រិត នៃប្រព័ន្ធភាពស៊ាំនិងទិន្នន័យផ្សេងៗទៀត នៃរោគរាតត្បាតដែលទាក់ទងនឹងការស្រាវជ្រាវនេះ។

លោកបានលើកឡើងថា អ្នកជំងឺដែលទើបបានជាសះស្បើយពីការឆ្លងរីករាលដាលនាពេលបច្ចុប្បន្ននេះ គួរតែលៃលកកក់កន្លែងទៅទទួលការចាក់វ៉ាក់សាំង។

ទន្ទឹមនឹងនេះ «យុទ្ធនាការចាក់វ៉ាក់សាំងកំពុងដំណើរការនៅតាមបណ្តាខេត្តធំៗរបស់ថៃដោយមាន ការផ្តល់ជារង្វាន់ផ្សេងៗដើម្បីជម្រុញ លើកទឹកចិត្តប្រជាជន ឲ្យមកទទួលការចាក់វ៉ាក់សាំង។ នៅឯស្រុក Phon នៃ ខេត្ត Khon Kaen អ្នកដែលបានទទួលការចាក់វ៉ាក់សាំងហើយនេះ មានសិទ្ធិចាប់រង្វាន់យកខ្សែកមាស»។

លោក Kittichote Triamvutthikrai អភិបាលខេត្ត Khon Kaen នេះ បានលើកឡើងថា «ប្រជាជនជាច្រើនមានការសាទរចំពោះកម្មវិធីចាក់វ៉ាក់សាំងយករង្វាន់នេះ ហើយមានបំណងចូលរួម»។ ប្រជាជនក្នុងតំបន់ជាច្រើននឹងទទួលបានការចាក់វ៉ាក់សាំង AstaZeneca ដែល នឹងចាប់ផ្តើមនៅខែកក្កដាខាងមុខ៕ Bangkok Post

អត្ថបទទាក់ទង