ខ្មែរប៉ុស្ដិ៍ Close

ក្នុងរយៈពេល២ខែដើមឆ្នាំ២១២១ កម្ពុជាបាននាំចេញផលិតផលកសិកម្មក្រៅពីអង្ករ មាន

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃពុធ ទី៣ ខែមីនា ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 18
ក្នុងរយៈពេល២ខែដើមឆ្នាំ២១២១ កម្ពុជាបាននាំចេញផលិតផលកសិកម្មក្រៅពីអង្ករ មាន ក្នុងរយៈពេល២ខែដើមឆ្នាំ២១២១ កម្ពុជាបាននាំចេញផលិតផលកសិកម្មក្រៅពីអង្ករ មាន

យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្ម ដោយផ្អែកលើប្រព័ន្ធទិន្នន័យគ្រឹះភូតគាមអនាម័យបានឱ្យដឹងថា ការនាំចេញផលិតផលកសិកម្មក្រៅពីអង្ករ ក្នុងរយៈពេល២ខែដើមឆ្នាំ២០២១ នេះ មានចំនួន ១,៥៩៩,៩២២តោន កើនឡើងចំនួន ៥៦៩,៤៩៣តោន ស្មើនឹង ៥៥,២៧% បើធៀបទៅនឹងឆ្នាំ២០២០ ដែលបាននាំចេញទៅកាន់គោលដៅ ចំនួន២៥ប្រទេស។ ក្នុងចំណោមផលិតផលដែលបាននាំចេញទាំងអស់ មានផលិតផលមួយចំនួនបានទទួលការបញ្ជាទិញ បានច្រើនជាងគេ ដូចជា៖

១) ដំឡូងមីក្រៀមមានចំនួន ៨០២,៤៥១.៥៦ តោន

២) ដំឡូងមីស្រស់មានចំនួន ១៥៤,៧៥០.០០ តោន

៣) ស្រូវចំនួន ២៨៧,៨៥០.០០ តោន (មិនបានឆ្លងកាត់ច្រកភូតគាមអនាម័យមានចំនួន ៥៥៩,០៣៣ តោន)

៤) គ្រាប់ស្វាយចន្ទីចំនួន ៧៩,៤៧៣.៥១ តោន(ប្រាំពីរម៉ឺន ប្រាំបួនពាន់ បួនរយចិតសិបបី តោននិងប្រាំរយដប់គីឡូក្រាម)

៥) គ្រាប់ពោតក្រហមមានចំនួន ៧៨,៨៥៦.១៤ តោន

៦) ផ្លែចេកស្រស់ចំនួន ៧៥,៦៤៥.៥៧ តោន

៧) ផ្លែស្វាយស្រស់ចំនួន ៤៣,៦៨០ តោន

៨) ម្ទេសស្រស់ចំនួន ៣២,៤១៧.១២ តោន

៩) ដូងប្រេងចំនួន ៧,១៧៦.៦៩ តោន

១០) កន្ទក់មានចំនួន ៦,២៥០.០០ តោន និង

ផលិតផលចំនួន ៣៣ មុខផ្សេងទៀតមានបរិមាណសរុបចំនួន ៣១,៣៧១.២៥ តោន ៕

អត្ថបទទាក់ទង