ខ្មែរប៉ុស្ដិ៍ Close

អាជ្ញាធរឃុំស្រែក្រសាំង ណែនាំឱ្យកសិករបន្សុទ្ធពូជស្រូវរំដួលតាមលក្ខណៈបច្ចេកទេស ដើម្បីធានាបានគុណភាពអង្ករប្រចាំតំបន់

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី១៣ ខែមករា ឆ្នាំ២០២១ មុខរបរ 61
អាជ្ញាធរឃុំស្រែក្រសាំង ណែនាំឱ្យកសិករបន្សុទ្ធពូជស្រូវរំដួលតាមលក្ខណៈបច្ចេកទេស ដើម្បីធានាបានគុណភាពអង្ករប្រចាំតំបន់ អាជ្ញាធរឃុំស្រែក្រសាំង ណែនាំឱ្យកសិករបន្សុទ្ធពូជស្រូវរំដួលតាមលក្ខណៈបច្ចេកទេស ដើម្បីធានាបានគុណភាពអង្ករប្រចាំតំបន់

អាជ្ញាធរឃុំស្រែក្រសាំងស្រុកសៀមបូកខេត្តស្ទឹងត្រែង បានណែនាំឱ្យបងប្អូនកសិករ ដែលបង្កបង្កើនផលស្រូវរំដួលនៅរដូវប្រាំង នាំគ្នាអនុវត្តការបន្សុទ្ធពូជឱ្យត្រូវតាមលក្ខណៈ បច្ចេកទេស ដើម្បីធានាបានគុណភាពអង្ករល្អប្រចាំតំបន់ស្របតាមគោលការណ៍«ភូមិមួយ ផលិតផលមួយ»។

លោក អ៊ាង សំអូន មេឃុំស្រែក្រសាំងបានបញ្ជាក់ថាៈប៉ុន្មានឆ្នាំកន្លងមកនេះ មាន កសិករមួយចំនួនបានខិតខំធ្វើការងារបង្កបង្កើនផលស្រូវរដូវប្រាំង តែពេលបានផល លក់ចេញ ឈ្មួញចេះតែបង្អាប់ថ្លៃ ដោយប្រកាន់ថាស្រូវ អត់សុទ្ធ។

លោកបន្តថា៖កត្តានេះ បានធ្វើឱ្យកសិករយើងមួយចំនួនបោះបង់ចោលស្រែ ហើយខ្លះទៅធ្វើចម្ការឬធ្វើនេសាទ នឹិងទៅរកអនុផលព្រៃឈើ ហើយដាក់បន្ទុកថា ស្រូវលក់បានតម្លៃទាប។

លោក ប៊ុនទូន សាម៉ន ជនបង្គោលផ្នែកបច្ចេកទេសកសិកម្ម បានបញ្ជាក់ថា៖បញ្ហានេះសូមបងប្អូនកសិករយើង ប្រឹងប្រែងអនុវត្តទៅតាមបច្ចេកទេសកសិកម្ម ទាំងការដាំដុះនិងការរៀបចំបន្សុទ្ធពូជ ដើម្បីឱ្យបានទិន្នផលស្រូវច្រើននិងលក់បាន តម្លៃខ្ពស់។

លោកស្រី សំ សានិត កសិករនៅភូមិស្រែក្រសាំងបានទទួលស្គាល់ថាៈនៅឆ្នាំនេះ មាន កសិករប្រមាណតែជាង៣០ភាគរយតែប៉ុណ្ណោះបានធ្វើស្រូវរដូវប្រាំង ព្រោះកសិករខ្លះ បានងាកទៅធ្វើចម្ការវិញហើយ។លោកស្រីបន្តថា គ្រួសារខ្លះទៀតគាត់ខ្វះកម្លាំងពលកម្ម ខ្លះជាស្ត្រីមេម៉ាយគ្មានមធ្យោបាយ គួបផ្សំនឹងផលស្រូវឈ្មួញទិញថោកផង ។

សូមបញ្ជាក់ថាៈគិតមកដល់ខែមករាឆ្នាំនេះ កសិករឃុំស្រែក្រសាំង ធ្វើស្រូវរដូវប្រាំង បានប្រមាណ៣០ភាគរយនៅលើផ្ទៃដីជាង៥០០ហិកតា ចំណែកគ្រួសារខ្លះទៀតបានទៅ ធ្វើចម្ការ, ដាំបន្លែ នឹងដាំដំណាំឧស្សាហកម្មផ្សេងៗជាដើម៕

 

អត្ថបទទាក់ទង