ខ្មែរប៉ុស្ដិ៍ Close

ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន ៣៤នាក់ទៀត​ពាក់ព័ន្ធនឹងសហគមន៍ ខណៈអ្នកជាសះស្បើយចំនួន ៤នាក់

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី៣ ខែមីនា ឆ្នាំ២០២១ ព័ត៌មានទូទៅ 56
ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន ៣៤នាក់ទៀត​ពាក់ព័ន្ធនឹងសហគមន៍ ខណៈអ្នកជាសះស្បើយចំនួន ៤នាក់ ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន ៣៤នាក់ទៀត​ពាក់ព័ន្ធនឹងសហគមន៍ ខណៈអ្នកជាសះស្បើយចំនួន ៤នាក់

ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន៣៤នាក់ទៀត ដែលសុទ្ធសឹងជាករណីពាក់ព័ន្ធនឹង ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។

ក្រសួងសុខាភិបាល បានបញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងក្នុងសហគមន៍ថ្មីទាំង ៣៤នាក់មានជនជាតិចិន ១៧នាក់, ជនជាតិខ្មែរ ១៥នាក់ និងជនជាតិវៀតណាម ២នាក់។

រីឯក្នុងចំណោមអ្នកជាសះស្បើយទាំង ៤នាក់នោះ រួមមាន ពលករខ្មែរមកពីប្រទេសថៃម្នាក់ និងអ្នកដំណើរចូលមកកម្ពុជាចំនួន ៣នាក់។

សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ-១៩ សរុបចំនួន៨៧៨នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៤៨២នាក់ និងអ្នកកំពុងសម្រាកព្យាបាលនៅចំនួន ៣៩៦នាក់៕

អត្ថបទទាក់ទង