ខ្មែរប៉ុស្ដិ៍ Close

លើកស្ទួយផលិតផលខ្មែរ ៖ សម្ដេច ហ៊ុន សែន កោតសរសើរស្ត្រីទី១កម្ពុជា និងភរិយាថ្នាក់ដឹកនាំដទៃទៀតដែលប្រើប្រាស់កាបូបធ្វើពីកំប្លោក

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី១ ខែមីនា ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 9
លើកស្ទួយផលិតផលខ្មែរ ៖ សម្ដេច ហ៊ុន សែន កោតសរសើរស្ត្រីទី១កម្ពុជា និងភរិយាថ្នាក់ដឹកនាំដទៃទៀតដែលប្រើប្រាស់កាបូបធ្វើពីកំប្លោក លើកស្ទួយផលិតផលខ្មែរ ៖ សម្ដេច ហ៊ុន សែន កោតសរសើរស្ត្រីទី១កម្ពុជា និងភរិយាថ្នាក់ដឹកនាំដទៃទៀតដែលប្រើប្រាស់កាបូបធ្វើពីកំប្លោក

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២១នេះ បានថ្លែងសារកោតសរសើរភរិយារបស់សម្តេច គឺសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងភរិយាថ្នាក់ដឹកនាំដទៃទៀត ដែលប្រើប្រាស់កាបូបធ្វើពីកំប្លោក នៅខេត្តសៀមរាប។

ក្នុងខ្លឹមសារលើ Facebook ផ្លូវការរបស់លោក ដែលមានភ្ជាប់រូបភាពមួយសន្លឹក ឈរទន្ទឹមគ្នាក្នុងដៃកាន់កាបូបធ្វើពីកំប្លោករបស់ភរិយាសម្តេចតេជោ ហ៊ុន សែន និងភរិយាថ្នាក់ដឹកនាំដទៃទៀត សម្តេចបានថ្លែងជំរុញឲ្យមានការប្រើប្រាស់កាបូបធ្វើកំប្លោកនៅខេត្តសៀមរាប កាន់តែទូលំទូលាយជាងមុន។ សម្តេចរំពឹងទុកថា បើសិនកាបូបប្រភេទនេះ ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយពីស្ត្រីខ្មែរ ច្បាស់ជាធ្វើឲ្យសិប្បកម្មកែច្នៃ និងអ្នករកកំប្លោកទទួលបាននូវប្រាក់ចំណូល និងបង្កើតបាននូវការងារធ្វើសម្រាប់ប្រជាជនមិនខាន។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់យ៉ាងដូច្នេះថា៖

«សូមកោតសរសើរចំពោះលោកជំទាវទាំងអស់ ដែលបានប្រើប្រាស់ផលិតផលច្នៃប្រឌិតរបស់កូនខ្មែរនៅខេត្តសៀមរាប។ ប្រសិនបើកាបូបខ្មែរ ដែលធ្វើពីកំប្លោកត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយពីស្ត្រីខ្មែរ ច្បាស់ជាធ្វើឲ្យសិប្បកម្មកែច្នៃ និងអ្នករកកំប្លោកទទួលបាននូវប្រាក់ចំណូល និងបង្កើតបាននូវការងារធ្វើសម្រាប់ប្រជាជនយើង។ មួយប៉ុស្តិ៍នេះ ខ្ញុំមើលឃើញថាប្រពន្ធខ្ញុំនៅតែស្អាតដូចមុនរៀបការ។ នេះជាការសរសើររបស់ប្តី»៕

អត្ថបទទាក់ទង