ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អំពាវនាវដល់ក្រសួងពាក់ព័ន្ធសិក្សារៀបចំច្បាប់ស្តីពីសណ្តាប់ធ្នាប់សាធារណៈ ដើម្បីកាត់បន្ថយការស្ទះចរាចរណ៍ក្នុងទីក្រុង

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩ ព័ត៌មានទូទៅ 56
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អំពាវនាវដល់ក្រសួងពាក់ព័ន្ធសិក្សារៀបចំច្បាប់ស្តីពីសណ្តាប់ធ្នាប់សាធារណៈ ដើម្បីកាត់បន្ថយការស្ទះចរាចរណ៍ក្នុងទីក្រុង លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អំពាវនាវដល់ក្រសួងពាក់ព័ន្ធសិក្សារៀបចំច្បាប់ស្តីពីសណ្តាប់ធ្នាប់សាធារណៈ ដើម្បីកាត់បន្ថយការស្ទះចរាចរណ៍ក្នុងទីក្រុង

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា ដើម្បីបង្កើនភាពទាក់ទាញ និងរស់រវើកនៅទីក្រុង យើងត្រូវគិតគូរអំពីសណ្តាធ្នាប់ លោកសូមឱ្យក្រសួងមហាផ្ទៃ និងក្រសួងដែនដីនគរូបនីយកម្ម និងសំណង់សិក្សារៀបចំច្បាប់ស្តីពីសណ្តាប់ធ្នាប់សាធារណៈ ដើម្បីកាត់បន្ថយការស្ទះចរាចរណ៍ក្នុងទីក្រុង។

លោកបានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩ ក្នុងឱកាសអញ្ជើញជាអធិបតីប្រារព្ធពិធីអបអរសាទរ «ទិវាជាតិទីក្រុងស្អាត» លើកទី៧ ក្រោមប្រធានបទ «ទីក្រុងស្អាត៖ ទីក្រុងផ្តល់ភាពកក់ក្តៅ» ដែលប្រព្រឹត្តទៅនៅសណ្ឋាគារសុខាភ្នំពេញ រាជធានីភ្នំពេញ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា ទន្ទឹមនេះ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ រដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវធានាឱ្យទីក្រុងរបស់ខ្លួនមានសណ្តាប់ធ្នាប់ល្អ មានចំណតយានយន្តត្រឹមត្រូវ មានចិញ្ចើមផ្លូវ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាជន និងភ្ញៀវទេសចរណ៍៕

អត្ថបទទាក់ទង