ខ្មែរប៉ុស្ដិ៍ Close

    TOP NEWS: ក្រសួងយុត្តិធម៌ ប្រតិកម្មនឹងសេចក្តីថ្លែងការណ៍របស់ «ខេមបូចា» ដែលទាមទារឱ្យព្រះរាជអាជ្ញាបង្ហាញភស្តុតាង និងទម្លាក់ការចោទប្រកាន់លើអ្នកកាសែត The Cambodia Daily ២រូប ​​​​(Video inside)

    ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃព្រហស្បតិ៍ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 579
    TOP NEWS: ក្រសួងយុត្តិធម៌ ប្រតិកម្មនឹងសេចក្តីថ្លែងការណ៍របស់ «ខេមបូចា» ដែលទាមទារឱ្យព្រះរាជអាជ្ញាបង្ហាញភស្តុតាង និងទម្លាក់ការចោទប្រកាន់លើអ្នកកាសែត The Cambodia Daily ២រូប ​​​​(Video inside)TOP NEWS: ក្រសួងយុត្តិធម៌ ប្រតិកម្មនឹងសេចក្តីថ្លែងការណ៍របស់ «ខេមបូចា» ដែលទាមទារឱ្យព្រះរាជអាជ្ញាបង្ហាញភស្តុតាង និងទម្លាក់ការចោទប្រកាន់លើអ្នកកាសែត The Cambodia Daily ២រូប ​​​​(Video inside)

    (ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក គឹម សន្តិភាព នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានចេញសារប្រតិកម្មនឹងសេចក្តីថ្លែងការណ៍រួមមួយរបស់ សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ថា ខេមបូចា (CamboJA) ដែលទាមទារឱ្យព្រះរាជអាជ្ញាបង្ហាញភស្តុតាង និងទម្លាក់ចោលការចោទប្រកាន់លើអ្នកកាសែត The Cambodia Daily ២រូប។

    លោក គឹម សន្តិភាព បានថ្លែងបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងថា៖ ការផ្សាយព័ត៌មានដោយមិនលំអៀង គឺជារឿងត្រឹមត្រូវ តែសំខាន់ តើព័ត៌មានមុនហ្នឹងផ្សាយមានបានផ្ទៀងផ្ទាត់ដែរឬទេ? សូមជម្រាបជូនអោយបានច្បាស់លាស់ថា៖

    ១៖ ការទាមទារឱ្យព្រះរាជអាជ្ញាបង្ហាញភស្តុតាង ឬតុលាការទម្លាក់ចោលបទចោទប្រកាន់ របស់ខមបូចា គឺជាទម្រង់មួយនៃការប៉ុនប៉ងជ្រៀតជ្រែកចូលក្នុងកិច្ចការរបស់តុលាការ ដែលជាស្ថាប័នឯករាជ្យរបស់ខ្មែរ!

    ២៖ ជនត្រូវចោទ ឬជនជាប់ចោទ មានសិទ្ធិដឹងអំពីបទចោទប្រកាន់មកលើខ្លួន, មានសិទ្ធិពឹងពាក់មេធាវីការពារខ្លួន ហើយមេធាវីមានសិទ្ធិដឹងអំពីសំណុំរឿង និងកិច្ចដំណើរការសំណុំរឿង!

    ៣៖ ខេមបូចា ដែលតាំងខ្លួនជាអ្នកពូកែ ជួយប្រាប់មើល តើនៅស្រុកណា ដែលព្រះរាជអាជ្ញា ត្រូវយកភស្តុតាងនៃសំណុំរឿងមកបង្ហាញខមបូចា មុននឹងដំណើរការចោទប្រកាន់ ឬត្រូវទៅរាយការណ៍ជូនខមបូចា ដំណើរការនីតិវិធី?

    លោក គឹម សន្តិភាព បានសង្កាត់ធ្ងន់ថា តាមពិតអ្វីដែលខមបូចា ត្រូវធ្វើមុនដំបូងគេបង្អស់ ហើយក៏ជាអ្វីដែលខមបូចា ត្រូវឆ្លើយដោយខ្លួនឯងអោយបានច្បាស់ គឺថា តើខមបូចា បានអនុវត្ត និងបានបំពេញគ្រប់តាមលក្ខខណ្ឌនៃច្បាប់កម្ពុជាដែរ ឬទេ? ទន្ទឹមនេះមានគេជាច្រើនសួរខ្ញុំថា តើដំណើរការរបស់ខមបូចាបច្ចុប្បន្ននេះ ទទួលបានប្រភពថវិកាពីខាងណាជាអ្នកគាំទ្រនោះ? សង្ឃឹមថាចម្ងល់ខាងលើនឹងមានចម្លើយទៅចុះ!

    នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ អង្គការ-សមាគមអ្នកសារព័ត៌មានចំនួន៣ ដែលក្នុងនោះមានទាំង ខេមបូចា ផងដែរ បានអំពាវនាវឱ្យតុលាការពនឿនដំណើរការក្ដីករណីអតីតអ្នកកាសែត ឌឹ ខេមបូឌា ដេលី លោក អូន ភាព និង លោក Zsombor Peter។

    អង្គភាពទាំង៣ បានអំពាវនាវដល់ព្រះរាជអាជ្ញា ឱ្យបង្ហាញភស្តុតាងដែលអាចបញ្ជាក់ថា អ្នកកាសែតទាំងពីរ នាក់មានពិរុទ្ធក្នុងបទចោទ «ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» ឬ បើមិនដូច្នេះទេ សូមទម្លាក់ចោលពាក្យប្តឹង ឧទ្ធរណ៍ដែលស្នើឱ្យបន្តរឿងក្ដីនេះ៕

    អត្ថបទទាក់ទង