ទីស្តីការគណៈរដ្ឋមន្រ្តី ចេញសេចក្តីជូនដំណឹងស្តីពីការអនុវត្តប្រព័ន្ធបច្ចេកវិទ្យា QR Code «ទប់ស្កាត់កូវីដ-១៩ ( Stop Covid-19)»
នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ លោកឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី បានចេញសេចក្តីជូនដំណឹងស្តីពីការអនុវត្តប្រព័ន្ធបច្ចេកវិទ្យា QR Code «ទប់ស្កាត់កូវីដ-១៩ ( Stop Covid-19)» ដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិក កម្មករ កងកម្លាំងទាំងអស់ក្នុងទីស្តីការគណៈរដ្ឋមន្រ្តី និងតាមបណ្តាអង្គភាពចំណុះទីស្តីការគណៈរដ្ឋមន្រ្តី ព្រមទាំងភ្ញៀវចេញចូលទំនាក់ទំនងការងារក្នុងបរិវេណទីស្តីការគណៈរដ្ឋមន្រ្តី សូមអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងការណែនាំបច្ចេកទេសរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍៕
សូមអានសេចក្តីជូនដំណឹងរបស់ទីស្តីការគណៈរដ្ឋមន្រ្តីខាងក្រោម៖