ខ្មែរប៉ុស្ដិ៍ Close

រដ្ឋបាលខេត្តកោះកុង រៀបចំកិច្ចប្រជុំ ស្តីពីការសម្របសម្រួល និងដោះស្រាយការមិនចុះសម្រុងក្នុងការគ្រប់គ្រងសហគមន៍តំបន់ការពារធម្មជាតិពាមក្រសោប

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ ព័ត៌មានទូទៅ 48

នៅថ្ងៃទី២៣ ខែកុម្ភ: ឆ្នាំ២០២១ នេះ លោក ទូ សាវុធ អភិបាលរង នៃគណ:អភិបាលខេត្តកោះកុង តំណាងលោកស្រីអភិបាលខេត្ត បានអញ្ជើញចូលរួមជាគណ:អធិបតី ក្រោមអធិបតីភាពដឹកនាំកិច្ចប្រជុំដោយលោក ស្រ៊ុន ដារិទ្ធិ រដ្ឋលេខាធិការក្រសួងបរិស្ថាន ក្នុងកិច្ចប្រជុំ ស្តីពីការសម្របសម្រួល និងដោះស្រាយការមិនចុះសម្រុងក្នុងការគ្រប់គ្រងសហគមន៍តំបន់ការពារធម្មជាតិពាមក្រសោប នៃដែនជម្រកសត្វព្រៃពាមក្រសោប ស្ថិតក្នុងភូមិបឹងកាយ៉ាក ឃុំពាមក្រសោប ស្រុកមណ្ឌលសីមា ខេត្តកោះកុង។

ជាលទ្ធផលនៃកិច្ចប្រជុំ គឺបានឯកភាពដូចខាងក្រោម៖

១. រៀបចំការបោះឆ្នោតជ្រើសរើសប្រធានសហគមន៍តំបន់ការពារធម្មជាតិពាមក្រសោបឡើងវិញ

២. រៀបចំឲ្យមានការគណ:កម្មការគ្រប់គ្រង បន្ទាប់ពីការបោះឆ្នោតរួច

៣. រៀបចំការបែងចែកចំណូលពីសហគមន៍ ជូនរដ្ឋបាលឃុំពាមក្រសោប និងមន្ទីរបរិស្ថាន

អត្ថបទទាក់ទង