ខ្មែរប៉ុស្ដិ៍ Close

រដ្ឋបាលខេត្តសៀមរាប បានរៀបចំកិច្ចជំនួបពិភាក្សារវាង ក្រុមការងារសាកលវិទ្យាល័យវ៉ាសេដា នៃប្រទេសជប៉ុន

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី៣០ ខែមេសា ឆ្នាំ២០១៨ ផ្ទះហ្វេសប៊ុក 35

នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨ រដ្ឋបាលខេត្តសៀមរាប បានរៀបចំកិច្ចជុំនួបពិភាក្សារវាង លោក លី សំរិទ្ធ អភិបាលរងខេត្ត តំណាងលោក ឃឹម ប៊ុនសុង អភិបាលខេត្ត ជាមួយក្រុមការងារសាកលវិទ្យាល័យវ៉ាសេដា នៃប្រទេសជប៉ុន ដើម្បីពិភាក្សអំពីគម្រោងធ្វើឱ្យទីក្រុងប្រវត្តិសាស្រ្តនៅតំបន់ជុំវិញផ្សារចាស់ក្រុងសៀមរាប មានភាពរឹងមាំដើម្បីប្រឆាំងនឹងគ្រោះអគ្គីភ័យ។

ជាមួយគ្នានេះ ប្រតិភូនៃសាកលវិទ្យាល័យវ៉ាសេដាបានស្នើសុំអោយមានការគាំទ្រ និងសហការពីរដ្ឋបាលខេត្តសៀមរាប ដើម្បីសាកលវិទ្យាល័យវ៉ាសេដារៀបចំគម្រោងលំអិតមួយ ហើយស្នើដល់អង្គការ JICA ដើម្បីសុំជំនួយ។

ទន្ទឹមនេះ លោក លី សំរិទ្ធ អភិបាលរងខេត្ត បានមានប្រសាសន៍ថា រដ្ឋបាលខេត្តសូមថ្លែងអំណរគុណចំពោះសាកលវិទ្យាល័យវ៉ាសេដាដែលបានគិតគូរនិងយកចិត្តដាក់ ចំពោះសុខសុវត្ថិភាពរបស់បងប្អូនប្រជាពលរដ្ឋកម្ពុជា ជាពិសេសខេត្តសៀមរាប។

ជាមួយគ្នានេះ រដ្ឋបាលខេត្តសូមធ្វើការគាំទ្រចំពោះគម្រោងនេះ ហើយរដ្ឋបាលខេត្ត នឹងរៀបចំក្រុមការងារមួយដែលមានសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីត្រៀមសហការជាមួយក្រុមការងាររបស់សាកលវិទ្យាល័យវ៉ាសេដា។

បន្ទាប់ពីពិភាក្សារួច លោក លី សំរិទ្ធអភិបាលរងខេត្ត និង លោកបណ្ឌិតសាស្រ្តាចារ្យ  Takeshi NAKAGAWA បានហត្ថលេខាលើកំណត់ហេតុកិច្ចប្រជុំ និងថតរូបទុកជាអនុស្សាវរីយ៍៕

អត្ថបទទាក់ទង