ខ្មែរប៉ុស្ដិ៍ Close

សម្តេចតេជោ ហ៊ុន សែន៖ ខ្ញុំមិនដែលមានជំនឿថា យកសង្រ្គាមទៅបញ្ចប់សង្រ្គាមបានទេ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី១០ ខែមករា ឆ្នាំ២០២២ ព័ត៌មានទូទៅ 31
សម្តេចតេជោ ហ៊ុន សែន៖ ខ្ញុំមិនដែលមានជំនឿថា យកសង្រ្គាមទៅបញ្ចប់សង្រ្គាមបានទេ សម្តេចតេជោ ហ៊ុន សែន៖ ខ្ញុំមិនដែលមានជំនឿថា យកសង្រ្គាមទៅបញ្ចប់សង្រ្គាមបានទេ

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា តំបន់សង្រ្គាមក្តៅគឺនៅខេត្តបាត់ដំបង និងបន្ទាយមានជ័យនេះឯង ហើយអ្វីដែលគួរឱ្យស្តាយនោះគឺសង្រ្គាមសម្លាប់គ្នាឯងរវាងខ្មែរនិងខ្មែរ ដូច្នេះសម្តេចមិនដែលមានជំនឿថា អាចយកសង្រ្គាមទៅបញ្ចប់សង្រ្គាមបាននោះឡើយមានតែការចរចាស្វែងរកសន្តិភាព។ សម្តេចបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៥ ពីខេត្តបាត់ដំបង ទៅក្រុងសេរីសោភ័ណ ខេត្តបន្ទាយមានជ័យ ក្រោមឥណទានសម្បទានពីរដ្ឋាភិបាលជប៉ុន។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា សម្តេចបានចាប់ផ្តើមចរចាស្វែងរកសន្តិភាពតាំងពីឆ្នាំ១៩៨៧មក រហូតដល់មានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងដំណាក់កាលក្រោយពីអ៊ុនតាក់ដកចេញហើយ ក៏នៅតែបន្តមានសង្រ្គាមទៀត។ កម្ពុជា អាចបញ្ចប់សង្រ្គាមទៅបានដោយសារនយោបាយឈ្នះឈ្នះនៅចុងឆ្នាំ១៩៩៨។

សម្តេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា បន្ទាប់ពីបញ្ចប់សង្រ្គាមនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ហើយ សម្តេច បានដាក់ចេញគោលនយោបាយយុទ្ធសាស្រ្តពីរទៀត គឺប្រែក្លាយតំបន់អតីតសមរភូមិឱ្យទៅជាទីផ្សារនិងតំបន់អភិវឌ្ឍន៍ និងប្រែក្លាយតំបន់ព្រំដែនជាមួយប្រទេសជិតខាង ទៅជាតំបន់សន្តិភាពនិងសហប្រតិបត្តិការ៕

អត្ថបទទាក់ទង