ផ្លូវមួយចំនួនក្នុងក្រុងសៀមរាប ត្រូវបិទចរាចរណ៍ ដើម្បីសម្រួលដល់ដំណើរការសាងសង់បណ្តាញលូទឹកកខ្វក់ ទឹកស្អាត អគ្គិសនី និងខ្សែកាប
គិតត្រឹមថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២១ ក្រុមស្ថាបនាផ្លូវថ្នល់ទាំង៣៨ខ្សែ ក្នុងក្រុងសៀមរាប បាននិងកំពុងសាងសង់យ៉ាងសស្រាក់សស្រាំ ដើម្បីឲ្យរួចរាល់តាមផែនការគម្រោងទុក នាដំណាច់ឆ្នាំ២០២១ខាងមុខនេះ។
រដ្ឋបាលខេត្ត សូមការអធ្យាស្រ័យពីបងប្អូនដែលបានធ្វើចរាចរណ៍នៅតាមដងផ្លូវក្នុងក្រុង សំខាន់ផ្លូវទាំង៣៨ខែ្ស។ ក្នុងនោះផ្លូវមួយចំនួន ដែលត្រូវបានបិទការធ្វើចរាចរណ៍ជាបណ្តោះអាសន្ន ដើម្បីសម្រួលដល់ដំណើរការសាងសង់ រៀបចំដាក់បណ្តាញលូទឹកភ្លៀង និងលូទឹកកខ្វក់ ទឹកស្អាត បណ្តាញអគ្គិសនី និងខ្សែកាប ដែលគិតត្រឹមថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២១ ក្រុមស្ថាបនាផ្លូវថ្នល់ទាំង៣៨ខ្សែ ក្នុងក្រុងសៀមរាប បាននិងកំពុងសាងសង់យ៉ាងសស្រាក់សស្រាំ ដើម្បីឲ្យរួចរាល់តាមផែនការគម្រោងទុក នាដំណាច់ឆ្នាំ២០២១ខាងមុខនេះ ។
ដូច្នេះបងប្អូនប្រជាពលរដ្ឋ ត្រូវមានការយោគយល់ អធ្យាស្រ័យ ចំពោះការបិទផ្លូវ ឬបិទចរាចរណ៍ជាដំណាក់កាល និងដោយអន្លើៗ អាស្រ័យដោយតម្រូវការសាងសង់ឲ្យបានលឿន ឆាប់រហ័ស និងប្រកបដោយគុណភាព។ កំណាត់ផ្លូវមួយចំនួន ដែលបានបិទចរាចរណ៍ទាំងស្រុង ឬបិទដោយកំណាត់ផ្លូវ រួមមាន៖
១. ផ្លូវ អ៊ុំ ឃុន( ផ្លូវជាប់ខាងត្បូងគណបក្សប្រជាជន ទៅផ្លូវស៊ីវុត្ថា)
២. ផ្លូវមន្ទីរពេទ្យនាគទេពថ្មី
៣. ផ្លូវជន្លង់ ចេញមកស្ទឹងសៀមរាប
៤. ផ្លូវវត្តរាជបូព៍ ទៅស្តុបកោះកេរ្តិ៍ទៅត្បូង និងទៅវត្តពោធិ៍លង្កា
៥. ផ្លូវកូម៉ៃ ពីស្តុបសុខា ដល់មុខវត្តថ្មី ឬវត្តទេពពោធិ៍វង្ស
៦. ផ្លូវ ៣០ម៉ែត្រ
៧. ផ្លូវស្តុបទន្លេសាប ទៅជើង
៨. កំណាត់ផ្លូវវាងក្រុងពីក្រោលសេះ ទៅទីស្នាក់ការគយ (ភូមិសណ្តាន់ សង្កាត់ទឹកវិល )
ដោយឡែកក្រៅពីនេះ កំណាត់ផ្លូវបានបិទខ្លះត្រូវបានបិទរយៈពេលខ្លី ឬផ្នែកណាមួយ តែមានផ្លូវដែលអាចបញ្ចៀសចរាចរណ៍បាន៕