ខ្មែរប៉ុស្ដិ៍ Close

ខេត្តសៀមរាប នឹងបំពាក់អំពូលបំភ្លឺផ្លូវ LED បង្កើតទីក្រុងវៃឆ្លាតដែលកាន់តែទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី១៨ ខែមករា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 47
ខេត្តសៀមរាប នឹងបំពាក់អំពូលបំភ្លឺផ្លូវ LED បង្កើតទីក្រុងវៃឆ្លាតដែលកាន់តែទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ខេត្តសៀមរាប នឹងបំពាក់អំពូលបំភ្លឺផ្លូវ LED បង្កើតទីក្រុងវៃឆ្លាតដែលកាន់តែទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ

កាលពីថ្ងៃទី១៧ ខែមករាឆ្នាំ២០១៩ លោក សុខ ថុល នាយករដ្ឋបាលសាលាខេត្តសៀមរាប បានជួបប្រជុំពិនិត្យ ពិភាក្សា លើការបញ្ចប់គម្រោងបំពាក់អំពូលបំភ្លឺផ្លូវ LED បង្កើតទីក្រុងវៃឆ្លាត ខេត្តសៀមរាបជាមួយក្រុមហ៊ុន Minebea Mistumi ដែលជាអ្នកអនុវត្តគម្រោង។

តាមការលើកឡើងរបស់ក្រុមហ៊ុន Minebea Mistumi ក្រោមកម្មវិធីនៃការបំពាក់ប្រព័ន្ធអំពូលបំភ្លឺផ្លូវ LED ជាមួយបណ្តាញឥតខ្សែ ដែលជាបច្ចេកវិទ្យាចុងក្រោយបង្អស់មានប្រសិទ្ធភាពកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់។ លោក បានបញ្ជាក់ថា បច្ចុប្បន្ននេះការប្រែប្រួលអាកាសធាតុគឺជាបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរមួយនៅលើពិភពលោក ដែលបណ្តាលមកពីកំណើនកំហាប់ឧស្ម័នផ្ទះកញ្ចក់ក្នុងបរិយាកាស ដូច្នេះទើបត្រូវមានវិធានការជាច្រើនត្រូវបានលើកឡើងដើម្បីកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់។ លោក បានបន្តទៀតថា ដោយបច្ចេកវិទ្យាទំនើប រាល់អំពូលភ្លើងដែលបានបំពាក់បំភ្លឺនៅតាមដង ផ្លូវក្នុងក្រុងសៀមរាប អាចគ្រប់គ្រងដោយបណ្តាញឥតខ្សែ ជួយដល់ការបិទ បើកអំពូលបំភ្លឺផ្លូវកាន់តែមានភាពងាយស្រួល។

លោក សុខ ថុល ក៏បានលើកផងដែរថា ការសាងសង់មិនអាចបញ្ចប់ក្នុងឆ្នាំ២០១៨ គឺត្រូវពន្យាទៅឆ្នាំ២០១៩ ដោយការបញ្ជាទិញខ្សែភ្លើងត្រូវពន្យាដោយសារបញ្ហានីតិវិធីហិរញ្ញវត្ថុ។ ដើមី្បធានានូវកិច្ចសហប្រតិបត្តិការ និង ថែទាំក្នុងការអនុវត្តគម្រោង JCM ឲ្យមានភាពរលូនក្នុងរយៈពេល១០ឆ្នាំ សាលាខេត្តសៀមរាប នឹងត្រូវរាយការណ៍ពីទិន្នន័យទៅរដ្ឋាភិបាលជប៉ុនរយៈពេល ១០ឆ្នាំខាងមុខនេះ។ លោកនាយករដ្ឋបាលសាលាខេត្ត ក៏ទទួលនូវភាពរីករាយនឹងសហការជាមួយក្រុមហ៊ុន Minebea Mistumi សម្រាប់ប្រតិបត្តិការ និងថែទាំដោយរលូនតាមតម្រូវការរបស់គម្រោង។

ក្នុងនោះដែរលោក ក៏បានលើកផងដែរពីចក្ខុវិស័យនាពេលអនាគតរបស់ខេត្តសៀមរាប ក្នុងការលើក កម្ពស់ទីក្រុងប្រវត្តិសាស្ត្រមួយនេះឲ្យក្លាយជាទីក្រុងស្អាត សុវត្ថិភាព ងាយស្រួលសម្រាប់អ្នករស់នៅ និងជាគោលដៅរបស់ភ្ញៀវទេសចរណ៍នៅលើពិភពលោកចូលមកទស្សនាកម្សាន្ត តាមរយៈធ្វើឲ្យប្រសើរឡើងក្នុងការឆ្ពោះទៅគោលដៅទីក្រុងវៃឆ្លាត។ ក្នុងនោះដែរលោកនាយករដ្ឋបាល ក៏បានលើកនូវសំណូមពរដល់គម្រោង JCM និងក្រុមហ៊ុន Minebea Mistumi ធ្វើការបំពាក់នូវភ្លើងសញ្ញាចរាចរណ៍វៃឆ្លាត ក្នុងក្រុងសៀមរាបដើមី្បធានាបាននូវសុវត្ថិភាពចរាចរណ៍ដល់ភ្ញៀវជាតិ និងអន្តរជាតិរួមទាំងសន្តិសុខទៀតផង៕

អត្ថបទទាក់ទង