ខ្មែរប៉ុស្ដិ៍ Close

ក្រសួងសុខាភិបាល រកឃើញពលករខ្មែរដែលទើបមកពីប្រទេសថៃម្នាក់ទៀត ឆ្លងកូវីដ-១៩

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី១ ខែកុម្ភៈ ឆ្នាំ២០២១ ព័ត៌មានទូទៅ 17
ក្រសួងសុខាភិបាល រកឃើញពលករខ្មែរដែលទើបមកពីប្រទេសថៃម្នាក់ទៀត ឆ្លងកូវីដ-១៩ ក្រសួងសុខាភិបាល រកឃើញពលករខ្មែរដែលទើបមកពីប្រទេសថៃម្នាក់ទៀត ឆ្លងកូវីដ-១៩

ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញពលករខ្មែរម្នាក់ទៀត ដែលធ្វើដំណើរមកពីប្រទេសថៃ ឆ្លងកូវីដ-១៩ ខណៈមិនមានករណីព្យាបាលជាអ្នកជំងឺកូវីដ-១៩ ជាសះស្បើយនោះទេ។

អ្នកឆ្លងកូវីដ-១៩ ថ្មីនេះគឺជាស្ត្រីជនជាតិខ្មែរ អាយុ២០ឆ្នាំ មានអាសយដ្ឋានស្នាក់នៅភូមិតាមុំ ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់ បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ បច្ចុប្បន្នកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន។

សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១នេះ នៅកម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ-១៩ សរុបចំនួន ៤៦៦នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន ៤៤៣នាក់ និងអ្នកជំងឺ២៣នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕