អភិបាលខេត្តកែប អំពាវនាវអោយមានការជួយថែរក្សាសោភ័ណភាពបរិស្ថានក្នុងសាលា ដើម្បីដាក់បញ្ចូលជាសាលាកុមារមេត្រី ក្នុងពេលខាងមុខ
នៅរសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប បានចុះពិនិត្យការកែលម្អសោភ័ណភាពបរិស្ថាន នៅអនុវិទ្យាល័យ ហ៊ុន សែន ក្រុងកែប ដែលស្ថិតនៅភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប។
ការកែរលម្អបរិវេណសាលាអនុវិទ្យាល័យ ហ៊ុន សែន ក្រុងកែប នេះ គឺដេីម្បីបង្កេីតឲ្យមានអនាម័យបរិស្ថាន សុវត្ថិភាព របស់សិស្សានុស្សដោយមានការរៀបចំបន្ទប់ទឹកថ្មី ដាំដេីមឈេីបង្កេីតភាពបៃតង សាងសង់នៅហេដ្ឋារចនាសម្ព័ន្ធថ្មីមួយចំនួន នឹងធ្វេីអោយសាលានេះក្លាយជាសាលាគំរូ និងដាក់បញ្ចូលក្នុងការប្រឡងប្រណាំងជាមួយសាលាកម្រិតថ្នាក់ជាតិ។
លោកអភិបាលខេត្ត បានលេីកឡេីងថា ចំពោះថវិកាសម្រាប់ចំណាយក្នុងកែលម្អសោភ័ណភាពបរិស្ថាន ក្នុងសាលានេះ គឺជាថវិការបស់លោកផ្ទាល់ និងមានការចូលពីក្រុមការងារ លោក លោកស្រីប្រធានមន្ទីរអង្គភាពក្នុងខេត្តផងដែរ។ ថវិកាដែលត្រូវចំណាយក្នុងការរៀបចំនេះ សរុបប្រមាណ៣០,០០០ដុល្លា។
ក្នុងឱកាសនេះផងដែរ លោកអភិបាលខេត្ត បានអំពាវនាវដល់លោក លោកស្រីសប្បុរសជនទាំងអស់ សូមចូលរួមឧបត្ថម្ភគាំទ្របន្ថែមទៀត នូវថវិកាដែលនៅខ្វះខាតនេះ។
ក្នុងនោះ លោកសង្ឃឹមថា លោកគ្រូ អ្នកគ្រូទាំងអស់ និងយកចិត្តទុកដាក់ខិតខំបណ្តុះបណ្តាលចំណេះដឹងដល់សិស្ស និងជួយថែរក្សាសោភ័ណភាពបរិស្ថានក្នុងសាលា អោយក្លាយជាសាលាគំរូ និងដាក់បញ្ចូលជាសាលាកុមារមេត្រី ក្នុងពេលខាងមុខ៕