ខ្មែរប៉ុស្ដិ៍ Close

កសិករចិញ្ចឹមក្រួចមួយកន្លែងក្នុងខេត្តសៀមរាប រកចំណូលបានពី៤០០ទៅ៦០០ដុល្លារក្នុងមួយខែ

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃសុក្រ ទី២២ ខែមករា ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 7
កសិករចិញ្ចឹមក្រួចមួយកន្លែងក្នុងខេត្តសៀមរាប រកចំណូលបានពី៤០០ទៅ៦០០ដុល្លារក្នុងមួយខែ កសិករចិញ្ចឹមក្រួចមួយកន្លែងក្នុងខេត្តសៀមរាប រកចំណូលបានពី៤០០ទៅ៦០០ដុល្លារក្នុងមួយខែ

ម្ចាស់កសិដ្ឋានចិញ្ចឹមក្រួចខ្នាតតូចមួយកន្លែងក្នុងខេត្តសៀមរាប អាចរកចំណូលបានពី៤០០ទៅ៦០០ដុល្លារក្នុងមួយខែ ខណៈដែលមានការគាំទ្រច្រើនពីអ្នកបរិភោគ។

លោក ប៉ែន រតនា ម្ចាស់កសិដ្ឋានចិញ្ចឹមក្រួចខ្នាតតូចមួយកន្លែងស្ថិតនៅក្នុង ភូមិវត្តស្វាយ សង្កាត់សាលាកម្រើក ក្រុងសៀមរាប ខេត្តសៀមរាប បានបញ្ជាក់ថា កសិដ្ឋានរបស់លោកបានចិញ្ចឹមក្រួចជាង១០០០ក្បាល ដើម្បីផ្គត់ផ្គង់សាច់ មេពូជ និងពងក្រួច នៅក្នុងខេត្ត និងការនាំចេញទៅរាជធានីនិងខេត្តផ្សេងៗទៀតផងដែរ។

លោកបញ្ជាក់ថា មុខរបរចិញ្ចឹមក្រួចនេះគឺត្រូវយល់ដឹងឱ្យបានច្បាស់ជាមុន ពីបច្ចេកទេសនៃការចិញ្ចឹមឱ្យមានសុវត្ថិភាព ពិសេសគឺត្រូវសិក្សាស្វែងយល់ពីរបៀបថែទាំ ការឱ្យចំណី ការដាក់ថ្នាំ និងការព្យាបាល ដើម្បីឱ្យក្រួចឆាប់ធំធាត់ល្អ និងបំពេញតម្រូវការទីផ្សារ ។

លោកបន្ថែមថាក្នុងមួយខែលោកអាចរកចំណូលបាន ចន្លោះពី៤០០ទៅ៦០០ដុល្លារក្នុងការលក់ទាំងសាច់ ពង និងមេពូជ ។

សំឡេង៖«របរចិញ្ចឹមក្រួចវាអាចថាមិនមែនបានផលធំដុំនោះទេប៉ុន្តែបើយើងចិញ្ចឹមឱ្យយើងមានចំណូលបន្ថែមហើយនិងមានអាហារសម្រាប់ខ្លួនឯងហើយនិងជួយឱ្យទីផ្សារក្នុងស្រុករបស់យើងមានរបស់ខ្លួនឯងចឹងទេថាអាចជួយបាន ២០ ទៅ ៣០ ភាគរយក្នុងជីវភាពប្រចាំថ្ងៃ»។

ម្ចាស់កសិដ្ឋានចិញ្ចឹមក្រួចខាងលើបានបញ្ជាក់ថា លោកបានចាប់យកមុខរបរនេះ អស់ រយៈពេល២ឆ្នាំមកហើយៗ ក្រួចដែល លោកចិញ្ចឹមបាន អាចលក់ជាមេពូជក្នុងតម្លៃចន្លោះពី៦០០ដល់១៥០០រៀលក្នុងមួយក្បាល ហើយតម្លៃនេះអាចប្រែប្រួល តាមអាយុរបស់វា។ ចំពោះក្រួចសាច់អាចលក់បានពី៣០០០ទៅ៤០០០រៀលក្នុងមួយក្បាល៕

អត្ថបទទាក់ទង