ខ្មែរប៉ុស្ដិ៍ Close

    លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេស CLV ក្នុងការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្សនិងគ្រឿងញៀន បទល្មើសឆ្លងដែន និងឧក្រិដ្ឋកម្មឆ្លងដែនផ្សេងទៀត

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី៩ ខែធ្នូ ឆ្នាំ២០២០ ព័ត៌មានទូទៅ 1330
    លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេស CLV ក្នុងការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្សនិងគ្រឿងញៀន បទល្មើសឆ្លងដែន និងឧក្រិដ្ឋកម្មឆ្លងដែនផ្សេងទៀតលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេស CLV ក្នុងការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្សនិងគ្រឿងញៀន បទល្មើសឆ្លងដែន និងឧក្រិដ្ឋកម្មឆ្លងដែនផ្សេងទៀត

    នៅរសៀលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអញ្ជើញចូលរួមនៅក្នុងកិច្ចប្រជុំកំពូល CLV លើកទី១១ តាមប្រព័ន្ធវីដេអូ។ នៅក្នុងកិច្ចប្រជុំនេះ ប្រមុខដឹកនាំប្រទេសកម្ពុជា-ឡាវ-វៀតណាម បានបង្ហាញការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការលើកកម្ពស់ការអភិវឌ្ឍតំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម (CLV DTA) ជាមួយនឹងទស្សនៈក្នុងការពន្លឿនកំណើនសេដ្ឋកិច្ច ការកាត់បន្ថយភាពក្រីក្រ និងវឌ្ឍនភាពសង្គម-វប្បធម៌ ដោយទាញយកនូវសក្តានុពល កម្លាំង និងធនធានរបស់ប្រទេសសមាជិកនីមួយៗ។

    ប្រមុខដឹកនាំទាំងអស់ទទួលស្គាល់ថា ជំងឺកូវីដ-១៩ បាននាំមកនូវការរំខានយ៉ាងធំធេងដល់សុខភាពសាធារណៈ និងប៉ះពាល់ដល់សេដ្ឋកិច្ច-សង្គម ដូច្នេះការពង្រឹងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រទេសសមាជិកទាំងបី គឺមានសារៈសំខាន់ និងចាំបាច់ ដោយផ្តោតលើទំនាក់ទំនងប្រពៃណី សាមគ្គីភាព ការយោគយល់ ការជឿជាក់ អត្ថប្រយោជន៍រួម និងការអភិវឌ្ឍប្រកបដោយចីរភាព។ ប្រមុខដឹកនាំទាំងកម្ពុជា ឡាវ វៀតណាម បានកត់សម្គាល់ជាវិជ្ជមានលើការងារគណៈកម្មាធិការសម្របសម្រួលចំរុះកម្ពុជា-ឡាវ-វៀតណាម ក្នុងការអនុវត្តផែនការមេដែលបានកែសម្រួលសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៃការអភិវឌ្ឍតំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម សម្រាប់ឆ្នាំ២០១០-២០២០។ ប្រមុខដឹកនាំបន្តលើកទឹកចិត្តក្នុងការសហការដោយជិតស្និទរវាងប្រទេសសមាជិក CLV ក្នុងការជំរុញកិច្ចសហប្រតិបតិ្តការលើវិស័យពាណិជ្ជកម្មនិងវិនិយោគ ទេសចរណ៍ សាសនា កសិកម្ម ព័ត៌មានវិទ្យា អប់រំ ការស្រាវជ្រាវ ការអភិវឌ្ឍជំនាញ ការការពារ ព្រមទាំងទំនាក់ទំនងសហប្រតិបត្តិការរវាងកម្រិតនីតិបញ្ញត្តិជាតិ និងអាជ្ញាធរថ្នាក់ក្រោមជាតិ។

    នៅក្នុងអំឡុងពេលនៃកិច្ចប្រជុំ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសបញ្ជាក់ពីភាពចាំបាច់នៃការបន្តកិច្ចសហប្រតិបត្តិការរវាងប្រទេស CLV ក្នុងការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស និងគ្រឿងញៀន បទល្មើសឆ្លងដែន បទល្មើសព្រៃឈើ និងឧក្រិដ្ឋកម្មឆ្លងដែនផ្សេងទៀត រួមទាំងការបោសសំអាតមីន ព្រមទាំងការជួយសម្រួលដល់ការឆ្លងកាត់ព្រំដែនរបស់អ្នកធ្វើដំណើរផងដែរ។ កិច្ចប្រជុំកំពូលកម្ពុជា-ឡាវ-វៀតណាមលើកទី១១ បានអនុម័តលើឯកសារ មួយចំនួនដូចជា៖
    ១) សេចក្តីថ្លែងការណ៍រួមនៃកិច្ចប្រជុំកំពូល CLV លើកទី១១
    ២) ផែនការអភិវឌ្ឍសម្រាប់វិស័យទេសចរណ៍នៅក្នុង CLV DTA
    ៣) ផែនការអភិវឌ្ឍលើវិស័យឧស្សាហកម្មកៅស៊ូប្រកបដោយចីរភាពក្នុង CLV DTA៕

    អត្ថបទទាក់ទង