ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ មិនមែនកន្លែងធ្វើការល្អសំខាន់នោះទេ សំខាន់គឺប្រសិទ្ធភាពការងារ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី២២ ខែមករា ឆ្នាំ២០២១ ព័ត៌មានទូទៅ 638
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ មិនមែនកន្លែងធ្វើការល្អសំខាន់នោះទេ សំខាន់គឺប្រសិទ្ធភាពការងារ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ មិនមែនកន្លែងធ្វើការល្អសំខាន់នោះទេ សំខាន់គឺប្រសិទ្ធភាពការងារ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា មិនមែនកន្លែងការងារដែលល្អ មានផាកសុខភាពសំខាន់នោះទេ អ្វីដែលសំខាន់បំផុតនោះគឺប្រសិទ្ធភាពការងារដែលមន្រ្តីយើងសម្រេចបាន។ លោកបានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ ក្នុងពិធីសម្ពោធសមិទ្ធផលថ្មីរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន រួមមានអគារទីស្តីការថ្មី និងវិទ្យាស្ថាន «តេជោសែន សាធារណការ និងដឹកជញ្ជូន»

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានរំលឹកពីអតីតកាលដែលកម្ពុជាទើបបានរំដោះពីរបបប្រល័យពូជសាសន៍ពោលគឺអ្វីៗត្រូវបានបំផ្លាញស្ទើរទាំងស្រុង ដែលតម្រូវឱ្យកម្ពុជាយើងចាំបាច់ត្រូវកសាងប្រទេស រៀបចំរបៀបរបបការងារឡើងវិញចេញពីបាតដៃទទេរហូតដល់មានការរីកចម្រើន មានអ្វីៗដូចសព្វថ្ងៃនេះ៕

អត្ថបទទាក់ទង