ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ
ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចំនួន៤គោលដៅ ដែលមានការចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ។
ជាក់ស្តែង ក្រុមការងារប្រចាំស្រុកពួក បានចុះពិនិត្យ និងដោះស្រាយស្ថិតក្នុងភូមិគោកស្នួល ឃុំខ្នាត។ ក្រោយពីពិនិត្យទីតាំង និងឯកសារជាក់ស្តែងក្រុមការងារបានអនុញ្ញាតចំនួន០២សំណើ។
ក្រុមការងារប្រចាំស្រុកបាគង បានចុះពិនិត្យ និងដោះស្រាយស្ថិតនៅក្នុងភូមិស្ទឹង ភូមិថ្នល់ត្រង់ ឃុំបាគង។ ក្រោយពីពិនិត្យទីតាំង និងឯកសារជាក់ស្តែងក្រុមការងារបានអនុញ្ញាតចំនួន០៣សំណើ។
ក្រុមការងារប្រចាំស្រុកបន្ទាយស្រី បានចុះពិនិត្យ និងដោះស្រាយនៅក្នុងភូមិទួលក្រឡាញ់់ ភូមិបន្ទាយស្រី ឃុំខ្នារសណ្តាយ។ ក្រោយពីពិនិត្យទីតាំង និងឯកសារជាក់ស្តែងក្រុមការងារបានអនុញ្ញាតចំនួន០១សំណើ។
ក្រុមការងារប្រចាំក្រៅឧទ្យានអង្គរ បានចុះពិនិត្យ និងដោះស្រាយស្ថិតក្នុងឃុំបឹងមាលា។ ក្រោយពីពិនិត្យទីតាំង និងឯកសារជាក់ស្តែងក្រុមការងារបានអនុញ្ញាតចំនួន០២សំណើ។
សរុបមក នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាទាំង៤គោលដៅ បានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលសំណង់តូចតាចបានចំនួន០៨សំណើ។
សូមបញ្ជាក់ថា រាល់ការស្នើសុំច្បាប់ជួសជុល គឺពុំមានការបង់ប្រាក់ទេ៕
អត្ថបទ និងរូបភាព៖ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរា