ខ្មែរប៉ុស្ដិ៍ Close

ពលករខ្មែរកំពុងងាករកការងារកសិកម្មធ្វើក្នុងស្រុក ខណៈដែល ប្រទេសថៃកំពុងប្រឈមនឹងជំងឺកូវីដ-១៩

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី២១ ខែមករា ឆ្នាំ២០២១ មុខរបរ 37
ពលករខ្មែរកំពុងងាករកការងារកសិកម្មធ្វើក្នុងស្រុក ខណៈដែល ប្រទេសថៃកំពុងប្រឈមនឹងជំងឺកូវីដ-១៩ ពលករខ្មែរកំពុងងាករកការងារកសិកម្មធ្វើក្នុងស្រុក ខណៈដែល ប្រទេសថៃកំពុងប្រឈមនឹងជំងឺកូវីដ-១៩

កសិករក្នុងស្រុកនិងពលករដែលទើបត្រឡប់មកពីប្រទេសថៃភាគច្រើនបាននិងកំពុងងាកមករកប្រកបការងារកសិកម្មក្នុងស្រុក ដើម្បីរកកម្រៃចិញ្ចឹមគ្រួសារ ប្រសើរជាងត្រឡប់ទៅធ្វើការនៅប្រទេសថៃដែលកំពុងមានបញ្ហាជំងឺកូវីដ-១៩។

ពលករខ្មែរម្នាក់មកពីស្រុកថ្មគោលខេត្តបាត់ដំបងក្នុងចំណោមពលករមួយក្រុមជាង១០នាក់ទៀតមកពីស្រុកផ្សេងគ្នាដែលកំពុងស៊ីឈ្នួល ចិញ្ច្រាំនិងហាលដំឡូងមី លើទីវាលមួយកន្លែងនៅស្រុករតន មណ្ឌលខេត្តបាត់ដំបង បានឱ្យដឹងថាក្រុមខ្លួនមកស៊ីឈ្នួល នៅទីនេះអាចរកប្រាក់បានមួយថ្ងៃបីទៅបួនម៉ឺនរៀលដែរ បើប្រៀបធៀបធ្វើការនៅប្រទេសថៃ ប្រហាក់ ប្រហែលគ្នា។

អតីតកម្មករសំណង់នៅថៃរូប នេះបាននិយាយថារូបគេនិងអ្នក ភូមិផ្សេងទៀតបានត្រឡប់មកពីប្រទេសថៃច្រើនខែមកហើយបាននិយាយថាពួកគេសុខចិត្តរកការងារកសិកម្មធ្វើក្នុងស្រុកវិញ ប្រសើរជាងត្រឡប់ទៅប្រទេសថៃដែលកំពុងផ្ទុះជំងឺកូវីដ-១៩ ដែលពិបាករកការងារធ្វើ និង ត្រូវបានអាជ្ញាធរថៃ គេដាក់ឱ្យធ្វើចត្តាឡីស័ក១៤ថ្ងៃ ពេលចាប់បានខណៈចំណាកស្រុកខុសច្បាប់ និងត្រូវ បញ្ជូនមកស្រុកវិញ ត្រូវធ្វើចត្តាឡីស័ក១៤ថ្ងៃម្តងទៀត វាធ្វើឱ្យខាតពេលវេលា ។

ប្អូនឱ្យដឹងថាពួកខ្លួនស៊ីឈ្នួលជាក្រុមនេះគឺប្រមូលដំឡូងដែល ម្ចាស់ចាក់គរជាពំនូកៗ ទៅដាក់ ម៉ាស៊ីនចិញ្ច្រាំ ក្នុងមួយតោន ១៥០០០រៀល និង ហាលឱ្យស្ងួតលើកដាក់ លើឡាន មួយតោន ១៥០០០រៀលទៀត សរុបបីម៉ឺនរៀលក្នុងមួយតោន ដែលអាចយកលុយមកចែកគ្នា ក្នុងមួយថ្ងៃៗ បានចាប់ពីបីម៉ឺនទៅបួនម៉ឺនរៀលឬលើសពីនេះទៅតាម ទំហំការងារ។

ប្អូនបានសំណូមពរដល់ពលករខ្មែរដែលក្នុងស្រុកក្តីមកពីប្រទេសថៃក្តី គួររកការងារធ្វើក្នុងស្រុកប្រសើរជាងទៅរកការ ងារធ្វើនៅប្រទេសថៃ ដែលកំពុងផ្ទុះជំងឺកូវីដ-១៩នាពេលបច្ចុប្បន្ននេះ ៕

អត្ថបទទាក់ទង