ខ្មែរប៉ុស្ដិ៍ Close

ប្រធានមន្ទីរកសិកម្មខេត្តមណ្ឌលគិរី ណែនាំដល់កសិករបង្កើនការចិញ្ចឹមសត្វបំពេញតម្រូវការក្នុងស្រុក

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃសុក្រ ទី៩ ខែកក្កដា ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 50
ប្រធានមន្ទីរកសិកម្មខេត្តមណ្ឌលគិរី ណែនាំដល់កសិករបង្កើនការចិញ្ចឹមសត្វបំពេញតម្រូវការក្នុងស្រុក ប្រធានមន្ទីរកសិកម្មខេត្តមណ្ឌលគិរី ណែនាំដល់កសិករបង្កើនការចិញ្ចឹមសត្វបំពេញតម្រូវការក្នុងស្រុក

មណ្ឌលគិរី៖ ប្រធានមន្ទីរកសិកម្មខេត្តមណ្ឌលគិរី ណែនាំដល់កសិករឱ្យបង្កើនការចិញ្ចឹមសត្វជាលក្ខណៈគ្រួសារ ដើម្បីផ្គត់ផ្គង់ជីវភាព និងបំពេញតម្រូវការទីផ្សារក្នុងស្រុកឱ្យកាន់តែច្រើន និងឈានទៅកាត់បន្ថយការនាំ ចូលពីប្រទេសជិតខាង។

ថ្លែងក្នុងសិក្ខាសាលាស្តីពីបច្ចេកទេសចិញ្ចឹមមាន់ កម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិ កម្មថ្មី ដែលធន់នឹងការប្រែ ប្រួលអាកាសធាតុ (ASPIRE) ដល់ប្រជាកសិករចំនួន ៦០គ្រួសារ មកពីសង្កាត់ទាំង ០៤ក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌល គិរីនាព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១ លោក សុង ឃាង ប្រធានមន្ទីរកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទខេត្ត បានឱ្យដឹងថា សិក្ខាសាលានេះ មានគោលបំណងឱ្យប្រ ជាកសិករយល់ដឹងពីការចិញ្ចឹ មសត្វជាលក្ខណៈគ្រួសារ និងឈានទៅពង្រីកការចិញ្ចឹម សត្វឱ្យមានលក្ខណៈទ្រង់ ទ្រាយធំ សម្រាប់ផ្គត់ផ្គង់ចូលក្នុងទីផ្សារ។

លោកសង្ឃឹមថា ក្រោយពីមន្រ្តីជំនាញចុះផ្សព្វផ្សាយអំពីបច្ចេកទេស និងការថែទាំការចិញ្ចឹមសត្វនេះ ប្រជាកសិករទាំងអស់នឹងទទួលបាននូវចំ ណេះដឹង និងយកទៅអនុវត្តន៍ខិតខំពង្រីកការចិញ្ចឹមបន្ថែមទៀត ។ សិក្ខាសាលានេះដែរ គឺរៀប ចំឡើងស្របទៅនឹងផែនការរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏ដូចជាអាជ្ញាធរខេត្តមណ្ឌល គិរី ដែលកំពុងគិតគូរ និងជំរុញដល់ប្រជាកសិករទាំង អស់ ត្រូវខិតខំពង្រីកលើវិស័យកសិកម្ម ឧស្សាហកម្ម និងការចិញ្ចឹមសត្វ ឱ្យមានការរីកចម្រើន ដើម្បីជាចំណូលដល់សេដ្ឋកិច្ចជាតិនិងចំណូលសម្រាប់គ្រួសារ ក្នុងការកាត់ បន្ថយភាពក្រីក្រជូនប្រជា ពលរដ្ឋ។

លោក ហេង ផានីត ជាកសិករ នៅភូមិជ្រៃសែន សង្កាត់ មនោរម្យ បានឱ្យដឹងថា ក្រោយពីមន្ត្រីនៃមន្ទីរកសិ កម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានរៀបចំបើកវគ្គសិក្ខា សាលាស្តីពីបច្ចេកទេសចិញ្ចឹមមាន់នេះ រូបលោកក៏ដូចជាកសិករដទៃទៀត មានការយល់ដឹងច្រើនពាក់ព័ន្ធនឹងបច្ចេកទេសចិញ្ចឹមមាន់ ការជ្រើសរើសពូជ និងការចាក់ថ្នាំការពារ ដែលមានលក្ខណៈងាយស្រួលសម្រាប់ពួកគាត់យកទៅចិញ្ចឹម។

លោក ហេង ផានីត តំណាងឱ្យកសិករទាំងអស់ បានថ្លែង អំណរគុណដល់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ក៏ដូចជាអាជ្ញាធរខេត្ត ដែលបានគិតគូរ និងយកចិត្តទុក ដាក់រៀបចំសិក្ខាសាលានេះ ដើម្បីឱ្យពួកគាត់មានការយល់ ដឹងច្រើន និងចូលរួមកាត់ បន្ថយភាពក្រីក្រជូនពួកគាត់។

សូមបញ្ជាក់ថា នៅពេលបញ្ចប់វគ្គបណ្តុះបណ្តាលនេះ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានផ្តល់ជូនកសិករចំនួន ៦០គ្រួសារ ដោយក្នុងមួយគ្រួសារ ទទួលបានចំណីមាន់១៥គីឡូក្រាម ស្នូកដាក់ចំណី ១ ស្នូកដាក់ទឹក ១ កូនមាន់ចំនួន ១៥ ក្បាល និងវ៉ាក់សាំងការពារមាន់ចំនួន ២មុខផងដែរ៕

អត្ថបទទាក់ទង