ភាគហ៊ុនPPSP បានកើនឡើងលើស ១០% អំឡុងពេល ៣ថ្ងៃចុងក្រោយនេះ
អំឡុងពេលបីថ្ងៃចុងក្រោយនេះ ភាគហ៊ុនPPSP បានកើនឡើង១១,២% ពី ១,១៦០៛ កាលពីថ្ងៃចន្ទ មកដល់១,២៩០៛ នាថ្ងៃនេះ។ ស្របពេលជាមួយគ្នានេះ ភាគហ៊ុនPAS និងPEPC ក៏បានកើនឡើងផងដែរ ដល់១៤.០០០៛ និង២.៨១០៛ រៀងគ្នា។ ភាគហ៊ុនPWSA និងABC វិញបានរក្សាថ្លៃថេរដដែលត្រឹម៦.២០០៛ និង១៦.៧៨០៛។ ផ្ទុយទៅវិញ ភាគហ៊ុនGTI និងPPAP បានធ្លាក់ចុះមកត្រឹម៣.៤០០៛ និង១១.៥០០៛។
សន្ទស្សន៍ផ.ម.ក. នាថ្ងៃនេះ បានបន្តកើនឡើងចំនួន០,១៣% ទៀត ដល់៦៣៨,៦១ ពិន្ទុ។ ទំហំជួញដូរភាគហ៊ុនសរុបមានចំនួន ១៥៤,៤៨ លានរៀល ក្នុងនោះភាគហ៊ុនPPSP PAS និងABC សុទ្ធតែមានចំណែកប្រហាក់ប្រហែលគ្នាចំនួន ៣១%។