កូវីដ-១៩៖ អ្នកឆ្លងថ្មីចំនួន ២៧៤នាក់ ជាសះស្បើយចំនួន ១០៥នាក់ និងមិនមានអ្នកស្លាប់នោះទេ
ក្រសួងសុខាភិបាល នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន ២៧៤នាក់ (លទ្ធផលបញ្ជាក់ដោយម៉ាស៊ីន PCR) អ្នកជាសះស្បើយចំនួន ១០៥នាក់ និងមិនមានអ្នកស្លាប់នោះទេ។
បើតាមសេចក្តីប្រកាសព័ត៌មានដដែលនេះ ក្នុងចំណោមឆ្លងថ្មីទាំងអស់នោះ សុទ្ធសឹងជាករណីឆ្លងមេរោគបំប្លែងខ្លួនថ្មី Omicron និងមាន ៨នាក់ ជាករណីនាំចូល។
សូមជម្រាបថា គិតត្រឹមពេលនេះ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ១២២,៧៤២នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ១១៨,៥២៥នាក់ និងស្លាប់សរុបចំនួន ៣,០១៥នាក់៕