ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ រាជរដ្ឋាភិបាលផ្តល់ឱកាសទាំងវិស័យរដ្ឋ និងឯកជនបានចូលរួមក្នុងវិស័យអប់រំក្នុងការបណ្តុះបណ្តាលធនធានមនុស្ស

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី២៦ ខែធ្នូ ឆ្នាំ២០១៩ ព័ត៌មានទូទៅ 62
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ រាជរដ្ឋាភិបាលផ្តល់ឱកាសទាំងវិស័យរដ្ឋ និងឯកជនបានចូលរួមក្នុងវិស័យអប់រំក្នុងការបណ្តុះបណ្តាលធនធានមនុស្ស លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ រាជរដ្ឋាភិបាលផ្តល់ឱកាសទាំងវិស័យរដ្ឋ និងឯកជនបានចូលរួមក្នុងវិស័យអប់រំក្នុងការបណ្តុះបណ្តាលធនធានមនុស្ស

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់ឱកាសទាំងវិស័យរដ្ឋ និងឯកជនបានចូលរួមក្នុងវិស័យអប់រំក្នុងការបណ្តុះបណ្តាលធនធានមនុស្ស។ ជាមួយគ្នានោះ សាកលវិទ្យាល័យរបស់រដ្ឋនោះ គឺមួយផ្នែករៀនដោយទទួលបានអាហារូបករណ៍ដែលផ្តល់ដោយរដ្ឋ និងមួយផ្នែកទៀតរៀនដោយបង់ថ្លៃ ដើម្បីរួមចំណែកជំរុញវិស័យនេះអោយរីកចម្រើនជាបន្តបន្ទាប់។ លោកបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ប្រគល់សញ្ញាបត្រជូននិស្សិតបញ្ចប់ការសិក្សាដោយជោគជ័យមកពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE) ដែលធ្វើឡើងនៅវិទ្យាស្ថានជាតិអប់រំ រាជធានីភ្នំពេញ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបង្ហាញនូវក្តីរីករាយដែលបានអញ្ជើញមកប្រគល់សញ្ញាបត្រដល់ក្មួយៗនិស្សិតនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ដ និងវិទ្យាសាស្រ្ដសេដ្ឋកិច្ចនៅថ្ងៃនេះ និងបានកោតសរសើរ និងអបអរសារដល់និស្សិតជ័យលាភីទាំងអស់ និងបានថ្លែងអំណរគុណចំពោះមាតាបិតា និងអាណាព្យាបាល ដែលបានផ្តល់ឱកាសអោយកូនចៅបានសិក្សារៀនសូត្ររហូតបញ្ចប់ទទួលបានជោគជ័យនៅថ្ងៃនេះ។ លោកក៏បានកោតសរសើរចំពោះការវិវឌ្ឍរីកចម្រើននៃសាកលវិទ្យាល័យនេះ ចាប់តាំងពីមាននិស្សិតរៀនតិចតួច តែពេលនេះសាកលវិទ្យាល័យបានបណ្តុះបណ្តាលនិស្សិតយើងរាប់ម៉ឺននាក់៕

អត្ថបទទាក់ទង