ខ្មែរប៉ុស្ដិ៍ Close

សម្តេចតេជោ ហ៊ុន សែន ផ្ញើសាររំលែកទុក្ខជូន នាយករដ្ឋមន្រ្ដីបែលហ្ស៉ិក ចំពោះគ្រោះទឹកជំនន់ដ៏ធ្ងន់ធ្ងរបណ្តាលឱ្យមនុស្សរងគ្រោះ និងស្លាប់ច្រើននាក់

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី២៣ ខែកក្កដា ឆ្នាំ២០២១ ព័ត៌មានទូទៅ 101
សម្តេចតេជោ ហ៊ុន សែន ផ្ញើសាររំលែកទុក្ខជូន នាយករដ្ឋមន្រ្ដីបែលហ្ស៉ិក ចំពោះគ្រោះទឹកជំនន់ដ៏ធ្ងន់ធ្ងរបណ្តាលឱ្យមនុស្សរងគ្រោះ និងស្លាប់ច្រើននាក់ សម្តេចតេជោ ហ៊ុន សែន ផ្ញើសាររំលែកទុក្ខជូន នាយករដ្ឋមន្រ្ដីបែលហ្ស៉ិក ចំពោះគ្រោះទឹកជំនន់ដ៏ធ្ងន់ធ្ងរបណ្តាលឱ្យមនុស្សរងគ្រោះ និងស្លាប់ច្រើននាក់

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្ញើសាររំលែកទុក្ខ ជូនលោក Alexander De CROO នាយករដ្ឋមន្រ្ដីនៃបែលហ្ស៉ិក ចំពោះគ្រោះទឹកជំនន់ដ៏ធ្ងន់ធ្ងរ នៅភាគអាគ្នេយ៍ប្រទេសបែលហ្ស៉ិក កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ ដែលបណ្តាលឱ្យមានមនុស្សរងគ្រោះ និងស្លាប់ជាច្រើននាក់។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំពិតជាមានសេចក្តីក្រៀមក្រំជាពន់ពេក នៅពេលបានទទួលដំណឹងអាក្រក់កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ អំពីគ្រោះទឹកជំនន់ដ៏ធ្ងន់ធ្ងរ នៅភាគអាគ្នេយ៍នៃប្រទេសបែលហ្សិក ដែលបណ្តាលឱ្យបាត់បង់ជីវិតមនុស្សជាង២០នាក់ មានមនុស្សបាត់ខ្លួនជាច្រើន ហើយអ្នកត្រូវបានជម្លៀសរាប់ម៉ឺននាក់ និងការខូចខាតយ៉ាងធ្ងន់ធ្ងរ»។

ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន សូមសម្តែងនូវមរណទុក្ខដ៏ក្រៀមក្រំបំផុតជូនចំពោះ នាយករដ្ឋមន្ត្រីនៃបែលហ្ស៉ិក ក៏ដូចជាក្រុមគ្រួសារជនរងគ្រោះ និងសូមសម្តែងនូវសមានចិត្តអាណិតអាសូរដ៏ស្មោះ និងសូមជូនពរឱ្យអ្នកដែលរងរបួសឆាប់ជាសះស្បើយ៕

អត្ថបទទាក់ទង