ខ្មែរប៉ុស្ដិ៍ Close

កម្ពុជាមិនខ្វល់ខ្វាយពីការគម្រាមដក EBA ថែមទាំងសម្រេចបង្កើនការចំណាយថវិកាជាតិ សម្រាប់អភិវឌ្ឍន៍មូលដ្ឋានកាន់តែខ្ពស់ឡើង

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩ ព័ត៌មានទូទៅ 57
កម្ពុជាមិនខ្វល់ខ្វាយពីការគម្រាមដក EBA  ថែមទាំងសម្រេចបង្កើនការចំណាយថវិកាជាតិ សម្រាប់អភិវឌ្ឍន៍មូលដ្ឋានកាន់តែខ្ពស់ឡើង កម្ពុជាមិនខ្វល់ខ្វាយពីការគម្រាមដក EBA ថែមទាំងសម្រេចបង្កើនការចំណាយថវិកាជាតិ សម្រាប់អភិវឌ្ឍន៍មូលដ្ឋានកាន់តែខ្ពស់ឡើង

លោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានថ្លែងថា នៅឆ្នាំ២០២០ខាងមុខនេះ ឃុំ-សង្កាត់ អាចនឹងមានថវិកាអភិវឌ្ឍន៍ (មិនគិតថវិការដ្ឋបាលនោះទេ) គឺមានចំនួន ៧៣,០០០ដុល្លារ ដែលបច្ចុប្បន្នមានត្រឹមតែ ៣៥,០០០ដុល្លារ ប៉ុណ្ណោះ។ កំណើននេះគឺជាកំណើនដ៏ខ្ពស់មួយ ដែលគិតជាភាគរយ គឺប្រមាណជិត ១០០% នៃថវិកាបច្ចុប្បន្ន។

ជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្ត្រី ស ខេង ក៏បានបញ្ជាក់បន្ថែមថា នៅឆ្នាំ២០២១ កំណើនថវិកាសម្រាប់អភិវឌ្ឍន៍មូលដ្ឋាន នឹងកើនដល់ ៨៥,០០០ដុល្លារ , ឆ្នាំ២០២២ កើនដល់ ១០០,០០០ដុល្លារ ហើយឆ្នាំ២០២៣ កើនដល់១១០,០០០ដុល្លារ។ កំណើនថវិកាជាតិសម្រាប់អភិវឌ្ឍន៍មូលដ្ឋានគឺត្រូវបានបន្តបង្កើនជាបន្តបន្ទាប់ ពីមួយឆ្នាំទៅមួយឆ្នាំ បើទោះបីជាមានការគម្រាមដកប្រព័ន្ធអនុគ្រោះពន្ធចេញពីកម្ពុជាក៏ដោយ។

ក្រៅពីការបង្ហូរថវិកាជាតិសម្រាប់ការអភិវឌ្ឍមួលដ្ឋាន នៅមានវិស័យជាច្រើនទៀត ដែលរាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបង្កើនការចំណាយ ដែលនេះសបញ្ជាក់ពីការរីកចម្រើនលូតលាស់ទាំងផ្អែកសេដ្ឋកិច្ច និងការអភិវឌ្ឍជាទូទៅនៃប្រទេសកម្ពុជាទាំងមូល។

ដូច្នេះវាច្បាស់ណាស់ថា កម្ពុជាមិនមានភាពចាំបាច់ណាមួយត្រូវព្រួយបារម្ភពីការដកប្រព័ន្ធអនុគ្រោះពន្ធ EBA នោះទេ។ កម្ពុជាបច្ចុប្បន្នមានភាពរឹងមាំគ្រប់គ្រាន់ និងបានត្រៀមខ្លួនរួចជាស្រេចហើយ ក្នុងការប្រកួតប្រជែងជាមួយបណ្តាប្រទេសនានាទាំងក្នុងតំបន់ និងពិភពលោកដោយស្មើភាព និងស្មើសិទ្ធិ។ ប្រជាពលរដ្ឋកម្ពុជា ក៏គ្មានអ្វីត្រូវព្រួយបារម្ភ រឺភ័យខ្លាចចំពោះការបន្លាចណាមួយ ពីរឿងដក EBA នោះទេ។ តាមរយៈការបង្កើនថវិកាជាតិលើកវិស័យនានានេះ បានបង្ហាញយ៉ាងច្បាស់ថា រាជរដ្ឋាភិបាលកម្ពុជាមានជំហរដ៏រឹងមាំរបស់ខ្លួន និងមានសមត្ថភាពគ្រប់គ្រាន់ដើម្បីការពារប្រទេសជាតិ និងប្រជាជន៕

អត្ថបទទាក់ទង