ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ បណ្តាប្រទេសអេកម៉ិកគួរស្វែងរកយុទ្ធសាស្រ្តពិពិធកម្មដើម្បីលើកកម្ពស់ការបំពេញបន្ថែមលើពាណិជ្ជកម្ម និងការវិនិយោគ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី៩ ខែធ្នូ ឆ្នាំ២០២០ ព័ត៌មានទូទៅ 34
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ បណ្តាប្រទេសអេកម៉ិកគួរស្វែងរកយុទ្ធសាស្រ្តពិពិធកម្មដើម្បីលើកកម្ពស់ការបំពេញបន្ថែមលើពាណិជ្ជកម្ម និងការវិនិយោគ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ បណ្តាប្រទេសអេកម៉ិកគួរស្វែងរកយុទ្ធសាស្រ្តពិពិធកម្មដើម្បីលើកកម្ពស់ការបំពេញបន្ថែមលើពាណិជ្ជកម្ម និងការវិនិយោគ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា បណ្តាប្រទេសអេកម៉ិក គួរស្វែងរកយុទ្ធសាស្រ្តពិពិធកម្មដើម្បីលើកកម្ពស់ការបំពេញបន្ថែមលើពាណិជ្ជកម្ម និងការវិនិយោគ ជាពិសេសទាក់ទងនឹងឱកាសទីផ្សារថ្មីក្រោមកិច្ចព្រមព្រៀងអាសិប (RCEP) ដែលទើបត្រូវបានចុះហត្ថលេខាថ្មីៗនេះ។ លោកបានថ្លែងដូចនេះនៅថ្ងៃពុធទី០៩ ខែធ្នូ ឆ្នាំ២០២០ ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលយុទ្ធសាស្រ្តកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច អាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ (ACMEC) លើកទី០៩ ក្រោមមូលបទ «ភាពជាដៃគូសម្រាប់តភ្ជាប់និងភាពរឹងមាំ» តាមរយៈប្រព័ន្ធវីដេអូ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានចែករំលែកទស្សនៈថា ប្រទេសអេកម៉ិក ត្រូវបន្តធ្វើការដោយបុរេសកម្មជាមួយដៃគូអភិវឌ្ឍន៍ដើម្បីលើកកម្ពស់ទស្សនៈវ៉ាក់សាំងពហុភាគីនិយម ( Vaccine Multilateralism) ដើម្បីធានាការទទួលបាននូវវ៉ាក់សាំងជំងឺកូវីដ-១៩ ប្រកបដោយសមធម៌ និងសុវត្ថិភាព។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានអំពាវនាវដល់ប្រទេសសមាជិកគាំទ្រការបង្កើតលេខាធិការដ្ឋានអេកម៉ិក ព្រមទាំងបានសង្កត់ធ្ងន់លើសារៈសំខាន់នៃសេដ្ឋកិច្ចឌីជីថលដែលជាកម្លាំងចលករដ៏សំខាន់ក្នុងការបង្កើនសក្តានុពលទីផ្សារដែលគ្មានដែនកំណត់ សម្រាប់សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) ក្នុងការពង្រីកអាជីវកម្មរបស់ខ្លួន តាមរយៈពាណិជ្ជកម្មតាមប្រព័ន្ធអ៊ីនធឺណិត និងសកម្មភាពផ្សេងទៀតតាមប្រព័ន្ធអ៊ីនធឺណិតដោយពុំចាំបាច់ធ្វើដំណើរឬបន្លាស់ទីនោះទេ។ លោក ក៏បានគូសរំលេចនូវភាពចាំបាច់ដើម្បីពង្រឹងការតភ្ជាប់រវាងប្រជាជននិងប្រជាជនតាមរយៈការសហការជិតស្និទក្នុងការធានានូវការធ្វើដំណើរតាមបែបពពុះ (Travel Bubbles) ក្នុងចំណោមប្រទេសជាសមាជិកអេកម៉ិក៕

អត្ថបទទាក់ទង