លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្តល់អនុសាសន៍​ ៣ចំណុច ដើម្បីពង្រឹងកិច្ចគាំពារពលករទេសន្តរប្រវេសន៍នៅក្នុងប្រទេស CLMTV

ដោយ៖ សន ប្រាថ្នា​​ | ថ្ងៃអង្គារ ទី១៧ ខែកញ្ញា ឆ្នាំ២០១៩​ | ព័ត៌មានទូទៅ | 0 |
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្តល់អនុសាសន៍​ ៣ចំណុច ដើម្បីពង្រឹងកិច្ចគាំពារពលករទេសន្តរប្រវេសន៍នៅក្នុងប្រទេស CLMTV លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្តល់អនុសាសន៍​ ៣ចំណុច ដើម្បីពង្រឹងកិច្ចគាំពារពលករទេសន្តរប្រវេសន៍នៅក្នុងប្រទេស CLMTV

នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩ លោកនាយករដ្ឋ មន្ត្រី ហ៊ុន សែន បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់នៅ ក្នុងពិធីបើកសន្និសីទថ្នាក់រដ្ឋមន្រ្តីការងារលើកទី៣ ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យការងារសម្រាប់ប្រទេស កម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម (CLMTV) ស្របជាមួយនឹងកិច្ចប្រជុំថ្នាក់មន្រ្តីជាន់ខ្ពស់ការងារលើកទី៥ ក្នុងក្របខណ្ឌក្រុមប្រទេស CLMTV រួមមាន៖ កម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម ក្រោមប្រធាន បទ «ការឆ្ពោះទៅកាន់កិច្ចគាំពារពលករទេសន្តរប្រវេសន៍នៅក្នុងប្រទេស CLMTV៖ កិច្ចសហប្រតិបត្តិការវិស័យសន្តិសុខសង្គម» ដែលកម្មវិធីនេះត្រូវបានរៀបចំនៅសណ្ឋាគារអប្សរាផាឡេស ខេត្តសៀមរាប។

ដើម្បីសម្រេចបាននូវសេចក្តីថ្លែងការណ៍ស្តីពីផែនទីបង្ហា ញ​ផ្លូវនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្តល់អនុសាសន៍មួយចំនួនដូចខាងក្រោម៖

១) ប្រទេស CLMTV សូមធ្វើការពិភាក្សាដោយលឈរលើគោលនយោបាយជាតិ ច្បាប់ជាតិ ច្បាប់អន្តរជាតិ និងភាពបត់បែនតាមបរិបទនៃប្រទេសនីមួយៗ ក្នុងគោល ដៅឈានទៅដល់ការដាក់ចេញនូវផែនទីបង្ហាញផ្លូវ ដើម្បីឆ្ពោះទៅកាន់ការចេញសេចក្តីថ្លែងការណ៍រួមរបស់រដ្ឋមន្ត្រីការងារស្តីពីចល័តភាពនៃរបបសន្តិសុខសង្គមសម្រាប់ពលករទេសន្តរប្រវេសន៍នៃប្រទេស CLMTV។

២) ប្រទេសសមាជិក CLMTV សូមប្រើប្រាស់គ្រប់យន្តការនៃកិច្ចពិភាក្សាទាំងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគីដើម្បីសម្រេចឱ្យបាននូវសេចក្តីថ្លែងការណ៍រួមរបស់រដ្ឋមន្ត្រីការងារស្តីពីចល័តភាពនៃរបបសន្តិសុខសង្គមសម្រាប់ពលករទេសន្តរប្រវេសន៍នៃប្រទេស CLMTV តាមផែនការដែលបានគ្រោងទុក។

៣) ប្រទេសសមជិក CLMTV សូមបន្តពង្រឹង និងពង្រីកការអនុវត្តកិច្ចសហប្រតិបត្តិការលើវិស័យការងារឱ្យកាន់តែស៊ីជម្រៅក្នុងចំណោមប្រទេស CLMTV និងជាមួយដៃគូពាក់ព័ន្ធ ដើម្បីធានាពីការការពារសិទ្ធិ និងអត្តប្រយោជន៍របស់ពលករទេសន្តរប្រវេសន៍៕

បញ្ចេញមតិ
អត្ថបទទាក់ទង