ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងថា វិនិយោគិនមិនអាចមកវិនិយោគលើគ្រាប់មីន គ្រាប់បែកបានឡើយ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 53
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងថា វិនិយោគិនមិនអាចមកវិនិយោគលើគ្រាប់មីន គ្រាប់បែកបានឡើយ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងថា វិនិយោគិនមិនអាចមកវិនិយោគលើគ្រាប់មីន គ្រាប់បែកបានឡើយ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា វិនិយោគិន គេមិនអាចមកវិនិយោគនៅកម្ពុជាលើគ្រាប់មីន គ្រាប់បែកបានឡើយ ហើយបើគ្មានផ្លូវក៏មិនអាចឱ្យគេមកវិនិយោគកើតនោះដែរ ដូចនេះហើយទើបរាជរដ្ឋាភិបាលខិតខំប្រឹងប្រែងទាក់ទាញវិនិយោគិន ជាមួយនឹងការកសាងហេដ្ឋារចនាសម្ព័ន្ធ និងខិតខំស្វែងរកទីផ្សារនៅខាងក្រៅសម្រាប់ការនាំចេញនូវផលិតផលរបស់យើង។ លោក បានថ្លែងដូចនេះនៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបប្រមាណជិត ១ម៉ឺន៨ពាន់នាក់មកពីរោងចក្រ សហគ្រាសចំនួន១២ នៅក្នុងខេត្តកណ្តាល ដែលពិធីនេះធ្វើឡើងនៅភូមិក្រាំងស្បូវ ឃុំព្រះពុទ្ធ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា ទំហំនៃការនាំចេញរបស់យើងកាន់តែធំទៅៗដែលពុំធ្លាប់មានកាលពីមុនមក ដែលរហូតមកដល់ពេលនេះទំហំនៃការនាំចេញសរុបរបស់យើងមានប្រមាណជាង១២ពាន់លានដុល្លារសហដ្ឋអាមេរិកដែលនេះអាចចាត់ទុកជាជោគជ័យមួយក្នុងចំណោមជោគជ័យនៃការកសាងប្រទេសឡើងវិញពីភាពខ្ទេចខ្ទាំ៕

អត្ថបទទាក់ទង