ខ្មែរប៉ុស្ដិ៍ Close

BREAKING: ក្រសួងសុខាភិបាល រកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន៦ករណីទៀត ដែលជាបុគ្គលិកហាងលក់សំលៀកបំពាក់ Pedro

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃសុក្រ ទី៤ ខែធ្នូ ឆ្នាំ២០២០ ផ្ទះហ្វេសប៊ុក 17
BREAKING: ក្រសួងសុខាភិបាល រកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន៦ករណីទៀត ដែលជាបុគ្គលិកហាងលក់សំលៀកបំពាក់ Pedro BREAKING: ក្រសួងសុខាភិបាល រកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន៦ករណីទៀត ដែលជាបុគ្គលិកហាងលក់សំលៀកបំពាក់ Pedro

(ភ្នំពេញ)៖ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល លោកស្រី យក់ សម្បត្តិ បានបញ្ជាក់ប្រាប់នាយកប្រតិបត្តិអង្គភាពព័ត៌មាន Fresh News ឱ្យដឹងមុននេះបន្តិចថា នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បានរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ នៅលើខ្លួនបុគ្គលិកហាង Pedro ចំនួន៦រូបថែមទៀត សរុបអ្នកឆ្លងនៅហាង Pedro កើនដល់៧នាក់ ខណៈថ្ងៃនេះក៏មានអ្នកដំណើរមកពីសហរដ្ឋអាមេរិក៣នាក់ បានឆ្លងកូវីដ-១៩។

លទ្ធផលវិជ្ជមានវីរុសកូវីដ-១៩ របស់បុគ្គលិកហាង Pedro នៅផ្លូវព្រះសីហនុ ត្រូវបានបញ្ជាក់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នារសៀលថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០។ នេះបើតាមការបញ្ជាក់បន្ថែមរបស់លោកស្រី យក់ សម្បត្តិ។ ចំណែកហាងលក់សំលៀកបំពាក់ Pedro ត្រូវបានអាជ្ញាធរសម្រេចបិទបណ្តោះអាសន្ន។

លោកស្រីបានបន្ថែមថា ថ្ងៃនេះក៏មានអ្នកដំណើរមកពីសហរដ្ឋអាមេរិកចំនួន៣នាក់ ឆ្លងកាត់កោះតៃវ៉ាន់ ចូលមកភ្នំពេញមានអវិជ្ជមានកូវីដ-១៩ផងដែរ។

សូមបញ្ជាក់ថា មុននឹងមានការរកឃើញមេរោគកូវីដ-១៩ នៅខ្លួនបុគ្គលិកហាង Pedro នេះ គឺក្រសួងសុខាភិបាល បានរកឃើញករណីវិជ្ជមានកូវីដ-១៩ នៅលើខ្លួនបុគ្គលិកហាងនេះម្នាក់ កាលពីម្សិលមិញ។ បុគ្គលម្នាក់នោះត្រូវបានរកឃើញថា ឆ្លងមេរោគកូវីដ-១៩ បន្ទាប់ពីបានប៉ះពាល់អ្នកផ្ទុកមេរោគនេះ ដែលបានចូលទៅកាន់ហាងនោះ៕

ប្រភព FreshNews