ខ្មែរប៉ុស្ដិ៍ Close

    ក្រសួងសុខាភិបាល ចេញសេចក្តីណែនាំឱ្យពង្រឹងការអនុវត្តវិធានការអនាម័យបន្ថែម ជាពិសេសនៅតាមផ្សារទំនើប ធនាគារ និងកន្លែងប្រកបអាជីវកម្ម

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី៤ ខែធ្នូ ឆ្នាំ២០២០ ព័ត៌មានទូទៅ 1789
    ក្រសួងសុខាភិបាល ចេញសេចក្តីណែនាំឱ្យពង្រឹងការអនុវត្តវិធានការអនាម័យបន្ថែម ជាពិសេសនៅតាមផ្សារទំនើប ធនាគារ និងកន្លែងប្រកបអាជីវកម្មក្រសួងសុខាភិបាល ចេញសេចក្តីណែនាំឱ្យពង្រឹងការអនុវត្តវិធានការអនាម័យបន្ថែម ជាពិសេសនៅតាមផ្សារទំនើប ធនាគារ និងកន្លែងប្រកបអាជីវកម្ម

    ដើម្បីទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ ឱ្យមានប្រសិទ្ធភាពខ្ពស់ និងបង្ការការរីករាលដាលច្រើនចូលទៅក្នុងសហគមន៍កម្ពុជានោះ ក្រសួងសុខាភិបាល នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០ បានចេញសេចក្តីណែនាំមួយទៀត ឱ្យគ្រប់កន្លែងទាំងអស់មានការពង្រឹងការអនុវត្តវិធានការអនាម័យបន្ថែម ជាពិសេសនៅតាមផ្សារទំនើប ធនាគារ និងកន្លែងប្រកបអាជីវកម្មផ្សេងៗ។

    ដើម្បីទប់ស្កាត់ការចម្លងកូវីដ-១៩ ឱ្យកាន់តែមានប្រសិទ្ធភាពនេះ ក្រសួងសុខាភិបាល បានណែនាំដល់អាជីវករផ្សារទំនើប ធនាគារ និងកន្លែងប្រកបអាជីវកម្មផ្សេងៗ ដូចតទៅ៖
    * បុគ្គលិកបម្រើការងារទាំងអស់គ្នាត្រូវពាក់ម៉ាស និងរបាំងមុខការពារឱ្យបានត្រឹមត្រូវ និងជាប់ជាប្រចាំ។
    * អតិថិជនទាំងអស់ត្រូវពាក់ម៉ាស់វេជ្ជសាស្រ្ត ឬម៉ាសក្រណាត់ ឱ្យបានត្រឹមត្រូវ និងជាប់ជានិច្ចទាំងអស់គ្នា។
    * ធនាគារ ផ្សារទំនើប និងហាងនីមួយៗ ត្រូវ៖
    – បំពាក់ម៉ាស៊ីនវាស់កំដៅស្វ័យប្រវត្តិ ឬទែម៉ូម៉ែត្រវាស់កំដៅដោយដៃ និងអាល់កុល ឬជែលលាងដៃ នៅគ្រប់ច្រកចូល និងដាក់អាល់កុល ឬជែលលាងដៃ នៅក្នុងទីតាំងប្រតិបត្តិការរបស់ខ្លួន និងតម្រូវឱ្យលាងដៃជាញឹកជាប់ ជាពិសេសបន្ទាប់ពីបានប៉ះពាល់វត្ថុផ្សេងៗ ក្រោយពេលចូលបន្ទប់ទឹក និងមុនពេលបរិភោគអាហារ។ល។
    – រៀបចំទីតាំងឈរ ឬអង្គុយសម្រាប់បុគ្គលិក និងអតិថិជនរបស់ខ្លួន ដោយរក្សាគម្លាតសុវត្ថិភាពយ៉ាងតិច១.៥ម៉ែត្រ ពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់។
    – ធ្វើការតាមដានសីតុណ្ហភាពរាងកាយបុគ្គលិករបស់ខ្លួនជារៀងរាល់ថ្ងៃ យ៉ាងតិច៣ដង ក្នុង១ថ្ងៃ
    * ការធ្វើបដិសណ្ឋារកិច្ច ត្រូវធ្វើតាមទំនៀបទម្លាប់ប្រពៃណីខ្មែរ ដោយលើកដៃសំពះ ចៀសវាការចាប់ដៃគ្នា។
    * ម្ចាស់អាជីវកម្ម អ្នកគ្រប់គ្រង និងបុគ្គលិកបម្រើការងារទាំងអស់ត្រូវរាយការណ៍ ឱ្យបានឆាប់ជូនដល់អាជ្ញាធរពាក់ព័ន្ធ ឬក្រុមឆ្លើយតបបន្ទាន់តាមប្រព័ន្ធទូរស័ព្ទទាន់ហេតុការណ៍ ១១៥ ដោយមិនគិតថ្លៃ រាល់ពេលសង្កេតឃើញមានករណីសង្ស័យចូលក្នុងនិយមន័យ នៃជំងឺកូវីដ-១៩)

    សូមជម្រាបថា គិតត្រឹមម៉ោង០៧៖០០ព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០ នៅកម្ពុជារកឃើញអ្នកឆ្លងកូវីដ-១៩ សរុប៣៣៥នាក់ (ស្ត្រី ៧៦នាក់ និងបុរស ២៥៩នាក់) ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន ៣០៤នាក់ និងអ្នកសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ៣១នាក់៕

    ខាងក្រោមនេះជាសេចក្តីណែនាំក្រសួងសុខាភិបាល៖

    អត្ថបទទាក់ទង