ឯកឧត្តម អ៊ុច បូររិទ្ធ ដឹកនាំគណ:ប្រតិភូកម្ពុជា នាំយកម៉ាស និងបរិក្ខារពេទ្យមួយចំនួនទៀត ទៅកាន់ប្រទេសទីម័រខាងកើត
ឯកឧត្តម អ៊ុច បូររិទ្ធ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដឹកនាំគណ:ប្រតិភូកម្ពុជា ចាកចេញ ពីព្រលានយន្តហោះអន្តរជាតិភ្នំពេញ នាព្រឹកព្រលឹមថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០ ដើម្បីនាំយកអំណោយរបស់រាជរដ្ឋាភិបាលកម្ពុជា រួមមានម៉ាស និងបរិក្ខារពេទ្យមួយចំនួនទៀត ជូនរដ្ឋាភិបាល និងប្រជាជន នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត ។