ខ្មែរប៉ុស្ដិ៍ Close

កម្ពុជាសម្រេចលើកលែងការផាកពិន័យ ដល់អ្នកទេសចរបរទេសដែលស្នាក់នៅលើសកំណត់ ដោយសារ COVID-19

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសៅរ៍ ទី៤ ខែមេសា ឆ្នាំ២០២០ ឯកសារ 62
កម្ពុជាសម្រេចលើកលែងការផាកពិន័យ ដល់អ្នកទេសចរបរទេសដែលស្នាក់នៅលើសកំណត់ ដោយសារ COVID-19 កម្ពុជាសម្រេចលើកលែងការផាកពិន័យ ដល់អ្នកទេសចរបរទេសដែលស្នាក់នៅលើសកំណត់ ដោយសារ COVID-19

អ្នកទេសចរបរទេស ដែលមកដល់កម្ពុជា ក្រោយថ្ងៃទី០១ ខែមករា ឆ្នាំ២០២០ ហើយស្នាក់នៅកម្ពុជាលើសកំណត់ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា សម្រេចមិនផាកពិន័យឡើយ ដើម្បីឆ្លើយតបនឹងការរាតត្បាតនៃមេរោគ COVID-19។ សេចក្តីសម្រេចនេះចូលជាធរមាន ចាប់ពីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០តទៅ។

លិខិតរបស់ក្រសួងការបរទេស បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា សូមជូនដំណឹងដល់ស្ថានបេសកកម្មការទូត និងកុងស៊ុលនៅកម្ពុជាទាំងអស់ ឲ្យបានជ្រាបថា ដោយសារតែការរាតត្បាត COVID-19 ធ្វើឲ្យអ្នកទេសចរដែលមកលេងកម្ពុជា ក្រោយថ្ងៃទី០១ ខែមករា ឆ្នាំ២០២០ មិនអាចធ្វើមាតុភូមិនិវត្តន៍ទៅវិញបានឡើយ ព្រោះគ្មានជើងហោះហើរ»

«រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចចិត្តផ្តល់ការពន្យារពេលដោយស្វ័យប្រវត្តិ ចំពោះទិដ្ឋាការប្រភេទទេសចរណ៍ (Visa T) ដល់ជនបរទេសទាំងនោះ (ដែលមកកម្ពុជា ក្រោយថ្ងៃទី១ ខែមករា ឆ្នាំ២០២០) និងលើកលែងការផាកពិន័យ ចំពាះការស្នាក់នៅលើសកំណត់ រហូតដល់ពួកគេអាចវិលត្រទ្បប់ទៅប្រទេសខ្លួនវិញ»

ខាងក្រោមនេះជាលិខិតរបស់ក្រសួងការបរទេសកម្ពុជា៖

អត្ថបទទាក់ទង