ខ្មែរប៉ុស្ដិ៍ Close

រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹងពីការឧបត្ថម្ភប្រាក់របស់រាជរដ្ឋាភិបាលជូនប្រជាពលរដ្ឋ ដែលពាក់ព័ន្ធព្រឹត្តិការណ៍ «សហគមន៍ ២៨ វិច្ឆិកា»

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី១ ខែធ្នូ ឆ្នាំ២០២០ ព័ត៌មានទូទៅ 44

រដ្ឋបាលរាជធានីភ្នំពេញ នឹងឧបត្ថម្ភថវិការបស់រាជរដ្ឋាភិបាល ជូនប្រជាពលរដ្ឋ ដែលធ្វើចត្តាឡីស័កទាំងអស់នៅរាជធានីភ្នំពេញ ក្នុង១គ្រួសារ ទទួលបានថវិកា ២ម៉ឺនរៀល ក្នុងមួយថ្ងៃ រយៈពេល ១៥ថ្ងៃ សរុប ៣០ម៉ឺនរៀល។

ថវិកានេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងផ្តល់ជូនដល់ប្រជាពលរដ្ឋ ដែលមានលក្ខណៈសម្បត្តិ ៤យ៉ាងដូចខាងក្រោម៖

*ទី១៖ អ្នកពាក់ព័ន្ធផ្ទាល់នឹងព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា
*ទី២៖ អ្នកដែលបានទទួលការធ្វើតេស្ត ហើយលទ្ធផលអវិជ្ជមាន
*ទី៣៖ អ្នកដែលធ្វើចត្តាឡីស័កតាមផ្ទះ និងសណ្ឋាគារ
*ទី៤៖ អ្នកដែលមានជីវភាពខ្វះខាត។

សូមបញ្ជាក់ថា ការឧបត្ថម្ភនេះ ធ្វើឡើងតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ក្នុងឱកាសអញ្ជើញ បើកការដ្ឋានសាងសង់ និងកែលម្អ ក្នុងក្រុងសៀមរាប ខេត្តសៀមរាប។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទូរស័ព្ទលេខ៖ 077 637 777, 012 998 127, 012 513 788, 011 848 687 ៕

អត្ថបទទាក់ទង