ក្រសួងអប់រំសម្រេចផ្អាកដំណើរការគ្រឹះស្ថានឯកជនទាំងអស់ចំនួន ២សប្ដាហ៍
នៅយប់ថ្ងៃអាទិត្យទី ២៩ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ លោកបណ្ឌិតសភាចារ្យ ហង់ ជួន ណារុន បានអោយដឹងតាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់លោកថា ក្រសួងបានសម្រេចផ្អាកដំណើរការគ្រឹះស្ថានឯកជនទាំងអស់នៅទូទាំងប្រទេសចំនួន ២សប្ដាហ៍ដោយគិតចាប់ពីថ្ងៃជូនដំណឹងនេះតទៅ លើកលែងតែថ្នាក់ទី១២ ដែលត្រូវរៀនបន្តដើម្បីត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនាពេលខាងមុខ។
សូមអាននូវសេចក្ដីណែនាំរបស់ក្រសួងអប់រំយុវជននិងកីឡាដូចខាងក្រោម៖