ខ្មែរប៉ុស្ដិ៍ Close

    ក្រសួងអប់រំ ជូនដំណឹងដល់អភិបាលរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តព្រះសីហនុ ឲ្យផ្អាកដំណើរការអាជីវកម្មក្លឹបហាត់ប្រាណ និងផ្អាកការលេងកីឡា ឬការហាត់ប្រាណគ្រប់ប្រភេទលក្ខណៈប្រមូលផ្តុំ

    ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃពុធ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 1794
    ក្រសួងអប់រំ ជូនដំណឹងដល់អភិបាលរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តព្រះសីហនុ ឲ្យផ្អាកដំណើរការអាជីវកម្មក្លឹបហាត់ប្រាណ និងផ្អាកការលេងកីឡា ឬការហាត់ប្រាណគ្រប់ប្រភេទលក្ខណៈប្រមូលផ្តុំក្រសួងអប់រំ ជូនដំណឹងដល់អភិបាលរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តព្រះសីហនុ ឲ្យផ្អាកដំណើរការអាជីវកម្មក្លឹបហាត់ប្រាណ និងផ្អាកការលេងកីឡា ឬការហាត់ប្រាណគ្រប់ប្រភេទលក្ខណៈប្រមូលផ្តុំ

    (ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានជូនដំណឹងដល់អភិបាលរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តព្រះសីហនុ ឲ្យផ្អាកដំណើរការអាជីវកម្មក្លឹបហាត់ប្រាណ និងផ្អាកការលេងកីឡា ឬការហាត់ប្រាណគ្រប់ប្រភេទ ដែលមានលក្ខណៈប្រមូលផ្តុំជាបណ្តោះអាសន្ន ដើម្បីចូលរួមការពារជំងឺកូវីដ-១៩ ដែលកំពុងរីករាលដាលនៅពេលនេះ។

    ក្រសួងអប់រំ បានបញ្ជាក់ថា «ដោយសារស្ថានភាពនៃការចម្លងក្នុងសហគមន៍ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ មានលក្ខណៈធំជាង និងសាំញ៉ាំជាងព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា និងដើម្បីចៀសវាងការរីករាលដាល ក្នុងសហគមន៍ទ្រង់ទ្រាយធំ ព្រមទាំងយោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ក្រសួងសូមស្ទើផ្អាកដំណើរការអាជីវកម្ម ក្លឹបហាត់ប្រាណ និងផ្អាកការលេងកីឡា ឬការហាត់ប្រាណ គ្រប់ប្រភេទ ដែលមានលក្ខណៈប្រមូលផ្តុំនៅរាជធានីភ្នំពេញ ខេត្តកណ្តាល និងក្រុងព្រះសីហនុ នៃខេត្តព្រះសីហនុ ជាបណ្តោះអាសន្នចាប់ពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ តទៅរហូតដល់មានការជូនដំណឹងជាថ្មីលើកលែង តែការប្រកួតកីឡា ដែលមានការចាក់ផ្សាយតាមទូរទស្សន៍»។

    ខាងក្រោមនេះជាលិខិតរបស់ក្រសួងអប់រំ៖

    អត្ថបទទាក់ទង