ខ្មែរប៉ុស្ដិ៍ Close

កម្ពុជា លើក​ពេល​បញ្ជូន​ម៉ាស និង​បរិក្ខារ​ពេទ្យ ទៅ​ប្រទេស​ទី​ម័​រលេ​ស្ត​

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃអាទិត្យ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០ ផ្ទះហ្វេសប៊ុក 65
កម្ពុជា លើក​ពេល​បញ្ជូន​ម៉ាស និង​បរិក្ខារ​ពេទ្យ ទៅ​ប្រទេស​ទី​ម័​រលេ​ស្ត​ កម្ពុជា លើក​ពេល​បញ្ជូន​ម៉ាស និង​បរិក្ខារ​ពេទ្យ ទៅ​ប្រទេស​ទី​ម័​រលេ​ស្ត​

(​ភ្នំពេញ​)៖ តាម​គម្រោង នៅ​ព្រឹក​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០២០ កម្ពុជា តាមរយៈ​ក្រសួងសុខាភិបាល ត្រូវ​ដឹកជញ្ជូន​ម៉ាស ១​លាន ៥​ម៉ឺន និង​បរិក្ខារ​ពេទ្យ​ជាច្រើន​ទៀត យកទៅ​ប្រគល់ជូន​ប្រទេស​ទី​ម័​រលេ​ស្ត​។ ក៏ប៉ុន្តែ​កម្មវិធី​នេះ ត្រូវ​លើក​ពេល​ទៅវិញ​។​ ​ជុំវិញ​ករណីនេះ លោកជំទាវ ឱ វណ្ណឌី​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល បាន​ឆ្លើយតប​នឹង​សំណួរ​អ្នកកាសែត នា​ព្រឹក​ថ្ងៃអាទិត្យ​នេះ ដោយ​លោកជំទាវ អះអាងថា មិនទាន់មាន​ព័ត៌មាន​នេះ​ទេ​។​

​កាលពី​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២០ បន្ទាប់ពី​ក្រសួងសុខាភិបាល ដឹកជញ្ជូន​ម៉ាស​ជាង ២​លាន និង​បរិក្ខារ​ពេទ្យ ១២​មុខ យកទៅ​ប្រគល់ជូន​រដ្ឋាភិបាល​ភូមា​រួចមក សម្តេច​តេ​ជោ ហ៊ុន សែន បានប្រកាស​ផ្តល់​ម៉ាស ១​លាន ៥​ម៉ឺន និង​បរិក្ខារ​ពេទ្យ​ជាច្រើន​ទៀត ដល់​រដ្ឋាភិបាល និង​ប្រជាជន​ទី​ម័​រលេ​ស្ត ដើម្បី​ចូលរួម​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​១៩​។ តាម​គម្រោង ម៉ាស និង​សម្ភារៈ​ពេទ្យ​ទាំងនោះ នឹងត្រូវ​ក្រសួងសុខាភិបាល ដឹកជញ្ជូន​តាម​យន្តហោះ​ពិសេស ពី​ភ្នំពេញ ទៅ​ប្រទេស​ទី​ម័​រលេ​ស្ត នៅ​ថ្ងៃអាទិត្យ ទី​២៩ ខែវិច្ឆិកា​នេះ​។ ប៉ុន្តែ​ដោយសារតែ​ប្រទេស​យើង ជួប​ហេតុការណ៍​នៃ​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩ ក្នុង​ក្រុមគ្រួសារ​អគ្គនាយក​ពន្ធនាគារ​នៃ​ក្រសួងមហាផ្ទៃ ហើយ​ប្រភព និង​ទំហំ​នៃ​ការឆ្លង​នេះ មិន​ច្បាស់លាស់ ទើប​កម្ពុជា​លើក​ពេល​ដឹកជញ្ជូន​ម៉ាស​នេះ ទៅ​ទី​ម័​រលេ​ស្ត នៅ​ថ្ងៃអាទិត្យ​នេះ​។

សូមរម្លឹកថា កាលពីថ្ងៃទី១៦ ខែវិច្ឆិកា កម្ពុជាបានដឹកជញ្ជូនម៉ាសជាង ២លាន និងបរិក្ខារពេទ្យ ១២មុខ យកទៅជូន​រដ្ឋាភិបាល និងប្រជាជនឡាវ ដើម្បីទប់ទល់នឹងការឆ្លងរាតត្បាតជំងឺកូវីដ-១៩។ ជំនួយមនុស្សធម៌ដូចគ្នានេះ ក៏ត្រូវបាន​ក្រសួងសុខាភិបាល ដឹកជញ្ជូនតាមយន្តហោះពិសេស ពីភ្នំពេញ ទៅកាន់ប្រទេសភូមា​ផងដែរ កាលពីថ្ងៃទី២៦ ខែវិច្ឆិកា​៕​

អត្ថបទទាក់ទង