ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ស្នើឱ្យមេធាវីស្ម័គ្រចិត្តសម្តេចតេជោ កុំធ្វើពហិកាដើរចេញពីតុលាការឱ្យសោះ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ ព័ត៌មានទូទៅ 59
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ស្នើឱ្យមេធាវីស្ម័គ្រចិត្តសម្តេចតេជោ កុំធ្វើពហិកាដើរចេញពីតុលាការឱ្យសោះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ស្នើឱ្យមេធាវីស្ម័គ្រចិត្តសម្តេចតេជោ កុំធ្វើពហិកាដើរចេញពីតុលាការឱ្យសោះ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា មានមេធាវីក្រៅរដ្ឋាភិបាលខ្លះ បែរជាធ្វើពហិកាដើរចេញពីតុលាការ ក្នុងពេលដែលខ្លួនតែងស្រែកថាចង់ពន្លឿននីតិវិធីតុលាការ ហើយលោកស្នើឱ្យមេធាវីស្ម័គ្រចិត្តសម្តេចតេជោ កុំធ្វើពហិកាដើរចេញពីតុលាការឱ្យសោះ។ លោកបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល និងពិនិត្យលទ្ធផលការងាររបស់សមាជិកក្រុមមេធាវីរាជរដ្ឋាភិបាល និងមេធាវីស្ម័គ្រចិត្តសម្តេចតេជោ សរុបចំនួន១៥៣នាក់ ដែលពិធីនេះប្រារព្ធនៅវិមានសន្តិភាព រាជធានីភ្នំពេញ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសបញ្ជាក់ថា ការដើរចេញពីតុលាការរបស់មេធាវីក្រៅរដ្ឋាភិបាលខ្លះនោះគឺជាកំហុសយុទ្ធសាស្រ្តមួយដែលមិនគួរឱ្យកើតឡើងនោះឡើយ ដែលធ្វើឱ្យតុលាការបង្ខំបិទសវនាការព្រោះគេធុញនឹងទង្វើបែបនេះ ហើយក៏ជាមូលហេតុមួយធ្វើឱ្យមានការអូសបន្លាយយូរផងដែរ៕

អត្ថបទទាក់ទង