ខ្មែរប៉ុស្ដិ៍ Close

សម្ដេចតេជោ ហ៊ុន សែន៖ គ្មានគ្រឿងញៀន និងគ្មានជំងឺកូវីដ-១៩ សហគមន៍មាន​សុវត្ថិ ភាព និងការអភិវឌ្ឍ ក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃសុក្រ ទី២៥ ខែមិថុនា ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 54
សម្ដេចតេជោ ហ៊ុន សែន៖ គ្មានគ្រឿងញៀន និងគ្មានជំងឺកូវីដ-១៩ សហគមន៍មាន​សុវត្ថិ ភាព និងការអភិវឌ្ឍ ក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន សម្ដេចតេជោ ហ៊ុន សែន៖ គ្មានគ្រឿងញៀន និងគ្មានជំងឺកូវីដ-១៩ សហគមន៍មាន​សុវត្ថិ ភាព និងការអភិវឌ្ឍ ក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានថ្លែងថា សម្រាប់​ឆ្នាំ២០២១នេះ បើទោះបីជាសកលលោក ក៏ដូចជាប្រទេសជាតិយើង នៅតែបន្ត​ទទួលរងឥទ្ធិពលនៃការឆ្លងរាលដាលជំងឺកូវីដ-១៩ ក៏រាជរដ្ឋាភិបាលកម្ពុជានៅតែសម្រេច​បន្តរៀបចំប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនកម្រិតថ្នាក់ជាតិ ក្រោមប្រធាន​បទ«គ្មានគ្រឿងញៀន និងគ្មានជំងឺកូវីដ-១៩ សហគមន៍មានសុវត្ថិភាព និងការអភិវឌ្ឍ» ក្នុងរូបភាពជាយុទ្ធនាការអប់រំតាមប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន តាមបណ្ដាញសង្គម និងការ​រៀបចំដុតបំផ្លាញគ្រឿងញៀន ដែលចាប់បានក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿង​ញៀន​នាពេលកន្លងមក។

យោងតាមសារលិខិត ក្នុងឱកាសប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ២០២១ សម្ដេចតេជោនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ការបន្តរៀបចំ​ប្រារព្ធទិវាអន្តរជាតិ និងលើកយកប្រធានបទថ្នាក់ជាតិបន្ថែមនេះ គឺដើម្បីពញ្ញាក់ស្មារតី​ជន​រួមជាតិទាំងអស់ ឱ្យយកចិត្តទុកដាក់កាន់តែខ្លាំងក្លាថែមទៀតក្នុងការបន្តចូលរួមបង្ការ ទប់ ស្កាត់ ព្យាបាលនិងដោះស្រាយរាល់បញ្ហាដែលមានការពាក់ព័ន្ធនឹងគ្រឿងញៀន។ ជាមួយ គ្នានោះក៏ត្រូវយកចិត្តទុកដាក់ឱ្យបានជាប់ជាប្រចាំក្នុងការបង្ការ និងទប់ស្កាត់ការឆ្លងរាដាល នៃជំងឺកូវីដ-១៩ មកលើខ្លួនឯង មកលើគ្រួសារ កន្លែងធ្វើការ និងសហគមន៍ដែល ខ្លួនរស់ នៅ ជាពិសេសធ្វើឱ្យជនគ្រប់រូបចងចាំថា ការដោះស្រាយបាននូងបញ្ហាគ្រឿងញៀន និង ការបង្ការកុំឱ្យមានការឆ្លងថ្មីនៃជំងឺកូវីដ-១៩ គឺជាកត្តាដ៏សំខាន់ក្នុងការថែរក្សាសុខភាព សុវត្ថិភាព សន្តិសុខ និងបង្កើនការអភិវឌ្ឍសម្រាប់ខ្លួនឯង គ្រួសារ សហគមន៍ និងសង្គម ជាតិទាំងមូល។ សម្ដេចតេជោគូសបញ្ជាក់ទៀតថា កន្លមករាជដ្ឋាភិបាលបានបន្តយក​ចិត្ត​ទុកដាក់ ខិតខំប្រឹងប្រែងជម្នះគ្រប់ឧបសគ្គ និងប្រើប្រាស់គ្រប់លទ្ធភាពក្នុងការបង្ការ ទប់ស្កាត់ បង្ក្រាប និងដោះស្រាយរាល់បញ្ហាដែលមានការពាក់ព័ន្ធនឹងគ្រឿងញៀន ទាំង​ក្នុង​កម្រិតថ្នាក់ជាតិ តំបន់ និងអន្តរជាតិ។ ជាក់ស្ដែងបានបន្តរឹតបន្តឹង និងលើកកម្ពស់​ការ​ទទួលខុសត្រូវ ក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាពនូវរាល់គោលនយោបាយ ផែនការ​យុទ្ធសាស្ត្រ និងផែនការសកម្មភាព ដែលមានការពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងគ្រឿង ញៀន ពិសេសផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៥ និង លើកទី៦ ដែលរាជរដ្ឋាភិបាលដាក់ចេញរហូតទទួលបានលទ្ធផលគួរជាទីមោទនៈ។ សម្ដេចតេជោបានលើកឡើងថា ជាក់ស្ដែងបទល្មើសពាក់ព័ន្ធនឹងគ្រឿងញៀនចំនួន ៤៦១ករណីត្រូវបានបង្ក្រាបក្នុងឆ្នាំ២០២០ គឺបង្ក្រាបបានច្រើនជាងឆ្នាំមុនប្រមាណ៦,៧៩​ភាគរយ ជនសង្ស័យដែលពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀនចំនួន ២១ ៥៦៦ នាក់ ត្រូវ បានឃាត់ខ្លួន គឺច្រើនជាងឆ្នាំមុនប្រមាណ៥,២៥ភាគរយ និងចាប់យកគ្រឿងញៀន គ្រប់ ប្រភេទបានជាង ៣ ៨៧៥ គីឡូក្រាម ដែលបរិមាណនេះមានការកើនឡើងប្រមាណ ៥១៦ ភាគរយ បើប្រៀបធៀបទៅនឹងបរិមាណដែលចាប់យកបានក្នុងឆ្នាំមុន។

ជាមួយគ្នានោះ រាជរដ្ឋាភិបាល និងអាជ្ញាធរពាក់ព័ន្ធ​បានបន្តយ៉ាងសកម្ម​ក្នុង​ការ ជួយ​សង្គ្រោះជនរងគ្រោះ​ដោយសារគ្រឿងញៀន ដោយផ្ដល់ការព្យាបាលនិងស្ដារនីតិ សម្បទាដល់ពួកគាត់ ទាំងនៅតាមក្នុងសហគមន៍ និងនៅតាមមណ្ឌលបណ្ដោះ​អាសន្ន​បានចំនួន ១៩ ៥៩៧ នាក់ រហូតធ្វើឱ្យពួកគេមួយចំនួនធំ ទទួលបានមកវិញនូវសុខភាព​ផ្លូវ កាយ សុខភាពផ្លូវចិត្ត ចំណេះនិងជំនាញមួយចំនួន សម្រាប់ធ្វើជាមូលដ្ឋានក្នុងការ​ប្រកប​របរចិញ្ចឹមជីវិត និងកសាងគ្រួសារមួយដ៏សមរម្យនៅក្នុងសង្គមជាតិ៕

អត្ថបទទាក់ទង