ខ្មែរប៉ុស្ដិ៍ Close

គ.ជ.ប៖ ការដាក់ ការទទួល និងការដោះស្រាយពាក្យបណ្តឹង ក្នុងដំណាក់កាលនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០ មាន១២៨បណ្តឹង

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃអង្គារ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ ផ្ទះហ្វេសប៊ុក 68
គ.ជ.ប៖ ការដាក់ ការទទួល និងការដោះស្រាយពាក្យបណ្តឹង ក្នុងដំណាក់កាលនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០ មាន១២៨បណ្តឹង គ.ជ.ប៖ ការដាក់ ការទទួល និងការដោះស្រាយពាក្យបណ្តឹង ក្នុងដំណាក់កាលនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០ មាន១២៨បណ្តឹង

(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានបញ្ជាក់ថា ការដាក់ ការទទួល និងការដោះស្រាយពាក្យបណ្តឹង ក្នុងដំណាក់កាលនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០ នៅថ្នាក់ក្រុមប្រឹក្សាឃុំ សង្កាត់ (កបឃ.ស) និងនៅថ្នាក់ គ.ជ.ប មានបណ្តឹងសរុបចំនួន ១២៨ បណ្តឹង។

យោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីការដាក់ ការទទួល និងការដោះស្រាយពាក្យបណ្តឹង ក្នុងដំណាក់កាលនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបានគឺបញ្ជាក់ថា ក្នុងចំណោម ១២៨ បណ្តឹង មាន ១ បណ្តឹង បានប្តឹងបន្តទៅក្រុមប្រឹក្សាធម្មនុញ្ញ។

ជារួមពាក្យបណ្តឹងទាំងអស់ត្រូវបានដោះស្រាយដូចខាងក្រោម៖

នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រុមប្រឹក្សាធម្មនុញ្ញ បានបើកសវនាការ ហើយជាលទ្ធផលបានលើកចោលពាក្យបណ្តឹង។ សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ គឺជាសេចក្តីសម្រេចស្ថាពរ បិទផ្លូវតវ៉ា។

សូមជម្រាបជូនថា បណ្តឹងទាំង ១២៨ មានបណ្តឹងនៅថ្នាក់ កបឃ.ស សរុបចំនួន ៥៦ បណ្តឹង ជាបណ្តឹងសុំឱ្យផ្តន្ទាទោស។ បណ្តឹងទាំងនោះ មកពីគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ មានចំនួន ៤៧ បណ្តឹង គណបក្សប្រជាជនកម្ពុជា មានចំនួន ៥ បណ្តឹង និងក្រុមចុះឈ្មោះបោះឆ្នោត មានចំនួន ៤ បណ្តឹង។

លទ្ធផលនៃការដោះស្រាយបណ្តឹង នៅថ្នាក់ឃុំ សង្កាត់ មានដូចខាងក្រោម៖
* ផ្សះផ្សាសះជា (ភាគីនៃបណ្តឹងយល់ព្រមស្រុះស្រួលគ្នា) ចំនួន២២ បណ្តឹង
* ផ្សះផ្សាមិនសះជា (ភាគីនៃបណ្តឹងមិនព្រមស្រុះស្រួលគ្នា) ចំនួន១០ បណ្តឹង
* ដើមបណ្តឹងសុំដកពាក្យបណ្តឹងវិញ ចំនួន៤ បណ្តឹង
* ធ្វើលិខិតជូនដំណឹងបដិសេធពាក្យបណ្តឹង ចំនួន១៩ បណ្តឹង
* លើកពាក្យបណ្តឹងចោលដោយសារដើមបណ្តឹងមិនចូលរួម ចំនួន១ បណ្តឹង។

នៅថ្នាក់ គ.ជ.ប មានបណ្តឹងសរុបចំនួន ៧៥ បណ្តឹង ក្នុងចំណោមបណ្តឹងទាំង ៧៥ នេះ មាន ៣ បណ្តឹង ជាបណ្តឹងប្តឹងបន្តមកពី កបឃ.ស ជាបណ្តឹងសុំឱ្យមានការផ្តន្ទាទោស។

លទ្ធផលនៃការដោះស្រាយបណ្តឹងនៅថ្នាក់ គ.ជ.ប មានដូចខាងក្រោម៖

* ធ្វើលិខិតជូនដំណឹងបដិសេធពាក្យបណ្តឹង ចំនួន៦៨ បណ្តឹង
* ធ្វើលិខិតជូនដំណឹងទៅដើមបណ្តឹង និងលិខិតក្រើនរំលឹក ចំនួន៥ បណ្តឹង
* ចារបដិសេធ ចំនួន១ បណ្តឹង
* សេចក្តីសម្រេចបដិសេធពាក្យបណ្តឹង ចំនួន១ បណ្តឹង ។

ពាក្យបណ្តឹងភាគច្រើនពាក់ព័ន្ធទៅនឹង៖
* ការចេញឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការចុះឈ្មោះបោះឆ្នោតខុសនីតិវិធី
* ការចេញលិខិតបញ្ជាក់ទីលំនៅរបស់អាជ្ញាធរជូនប្រជាពលរដ្ឋខុសនីតិវិធី
* ការចោទប្រកាន់មន្ត្រីបោះឆ្នោត និង កបឃ.ស ពាក់ព័ន្ធនឹងការហាមឃាត់ក្នុងការថតរូបបុគ្គល និងទិន្នន័យអ្នកចុះឈ្មោះបោះឆ្នោត៕

អត្ថបទទាក់ទង