ខ្មែរប៉ុស្ដិ៍ Close

រាជរដ្ឋាភិបាល​ផ្ដល់​ពូជស្រូវ​ស្រាល​មិន​ប្រកាន់​រដូវ​ប្រមាណ ៦​ពាន់​តោន និង​ដំណាំ​រួមផ្សំ​ជិត​៥៦​ម៉ឺន​កញ្ចប់​ដល់​ប្រជាកសិករ​ក្រោយ​ជំនន់​ទឹកភ្លៀង​

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃចន្ទ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ ផ្ទះហ្វេសប៊ុក 42
រាជរដ្ឋាភិបាល​ផ្ដល់​ពូជស្រូវ​ស្រាល​មិន​ប្រកាន់​រដូវ​ប្រមាណ ៦​ពាន់​តោន និង​ដំណាំ​រួមផ្សំ​ជិត​៥៦​ម៉ឺន​កញ្ចប់​ដល់​ប្រជាកសិករ​ក្រោយ​ជំនន់​ទឹកភ្លៀង​ រាជរដ្ឋាភិបាល​ផ្ដល់​ពូជស្រូវ​ស្រាល​មិន​ប្រកាន់​រដូវ​ប្រមាណ ៦​ពាន់​តោន និង​ដំណាំ​រួមផ្សំ​ជិត​៥៦​ម៉ឺន​កញ្ចប់​ដល់​ប្រជាកសិករ​ក្រោយ​ជំនន់​ទឹកភ្លៀង​

​ពូជស្រូវ​ស្រាល​មិន​ប្រកាន់​រដូវ​ប្រមាណ ៦​ពាន់ តោន និង​ដំណាំ​រួមផ្សំ​ជិត ៥៦​ម៉ឺន​កញ្ចប់ របស់​រាជរដ្ឋាភិបាល ត្រូវបាន​ផ្ដល់​ដល់​ប្រជាកសិករ តាម​បណ្ដា​រាជធានី ខេត្ត ដែល​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង ដើម្បី​ស្ដារឡើងវិញ​នូវ​ដំណាំ ស្រូវ និង​ដំណាំ​រួមផ្សំ ដែល​ខូចខាត នាពេល​កន្លងមក​នោះ​។​

​នៅលើ​ផេ​ក​ផ្លូវការ​របស់​គណៈកម្មាធិកា​រ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​បានសរសេរថា កាលពី​ថ្ងៃ​៧​កើត ខែ​មិគសិរ ឆ្នាំជូត ទោស័ក ព​.​ស​. ២៥៦៤ ត្រូវ​នឹង​ថ្ងៃអាទិត្យ ទី​២២ ខែវិច្ឆិកា ឆ្នាំ​២០២០ ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធាន​ទី​១​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ មហន្តរាយ បាន​បន្ត​ចុះ​ពិនិត្យ​វឌ្ឍនភាព នៃ​ការងារ​បង្កបង្កើនផល​ការស្តារ​ស្រូវ​ឡើងវិញ​និង ជួប​សំណេះសំណាល​ជាមួយ​បងប្អូន​ប្រជាកសិករ ក្នុង​ខេត្តពោធិ៍សាត់ និង​ខេត្តកំពង់ធំ​។ គ្រោះ ទឹកជំនន់​នៅក្នុង​ឆ្នាំនេះ បានធ្វើឱ្យ​ប៉ះពាល់​ស្រូវ​ប្រជាពលរដ្ឋ​ជាច្រើន​ហិកតា​។

​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានដាក់​ចេញ​វិធានការ​បន្ទាន់​ជំរុញ​ការធ្វើ​ស្រែ និង​ដាំ​ដុះ​ឡើងវិញ​របស់​ប្រជាពលរដ្ឋ ក្នុង​បំណង​ជួយ​ស្តារ ជីវភាព​របស់​ពួកគាត់ និង​ចៀសវាង​ការខ្វះ​ស្បៀងអាហារ​។ គិត​ត្រឹម​ថ្ងៃទី​១៥ ខែវិច្ឆិកា កន្លង ទៅនេះ ពូជស្រូវ​ស្រាល​មិន​ប្រកាន់​រដូវ​ប្រមាណ​៦​ពាន់​តោន និង​ដំណាំ​រួមផ្សំ​ជិត ៥៦​ម៉ឺន​កញ្ចប់ ត្រូវបាន​ចែកជូន​ប្រជាកសិករ ក្រោយពេល​ជំនន់​ទឹកភ្លៀង​បាន​ស្រក​ទៅវិញ​។ បន្ថែម​ពីលើ​នោះ សម្តេច​តេ​ជោ ក៏បាន​បញ្ចេញ​គ្រឿងចក្រ​កសិកម្ម និង​ម៉ាស៊ីន​ព្រោះស្រូវ​ជាដើម ជួយ​អន្តរាគមន៍​លើ​ការ​ធ្វើស្រែ​ឡើងវិញ​ផងដែរ​។ បច្ចុប្បន្ន​ប្រជាពលរដ្ឋ​បាននិងកំពុង​ធ្វើ​សកម្មភាព​យ៉ាងសកម្ម ក្នុង​ការដាំដុះ​ឡើងវិញ​នេះ​។​
របាយការណ៍​បាន​បង្ហាញថា ការងារ​ធ្វើស្រែ​ឡើងវិញ នៅក្នុង​ខេត្តបាត់ដំបង និង​ខេត្ត បន្ទាយមានជ័យ សម្រេចបាន​លទ្ធផល​ប្រមាណ​ជាង ៥០​ភាគរយ ខេត្តកំពង់ធំ​សម្រេចបាន ប្រមាណ ៨៥​ភាគរយ និង​ខេត្តពោធិ៍សាត់ សម្រេចបាន​ជាង ៣៤​ភាគរយ​។ ខេត្តបាត់ដំបង ធ្វើស្រែ​បាន ៥.៨៣១​ហិកតា លើ​ផ្ទៃដី​ដែល​អាច​ស្តារឡើងវិញ​បាន​ចំនួន ១០.៥០០​ហិកតា ខេត្តបន្ទាយមានជ័យ បាន ៥.១១៣​ហិកតា លើ​ផ្ទៃដី​អាច​ស្តារឡើងវិញ ចំនួន ១១.១៦៩​ហិកតា ខេត្តកំពង់ធំ ផ្ទៃដី​ដាំ​ដុះ​ឡើងវិញ​បាន ៦.៣៩២​ហិកតា នៅសល់ ១.១៦៦​ហិកតា និង​ខេត្ត​ពោធិ៍ សាត់ ដាំ​ដុះ​ឡើងវិញ​បាន ១.១៧៦​ហិកតា លើ​ផ្ទៃដី​ដាំ​ដុះ​ឡើងវិញ ១៧.៨០៤​ហិកតា​។
​ឯកឧត្ដម​ទេសរដ្ឋមន្ត្រី បាន​ថ្លែងថា ឈរលើ​ស្មារតី និង​ឆន្ទៈ​ដ៏​មុតមាំ​នេះហើយ​ទើប​រាល់ ពេល​ពលរដ្ឋ​មានទុក្ខ តែងមាន​វត្តមាន​រប​ស់ស​ម្តេច ហើយ​វិធានការ​ជា​ដំណោះស្រាយ​ត្រូវបាន​ដាក់ចេញ​បន្ទាន់​បន្តបន្ទាប់ ដើម្បី​ជួយ​ប្រជាពលរដ្ឋ​។​

​ក្នុងឱកាស​ចុះ​ពិនិត្យ​ការ​បង្កបង្កើនផល​ឡើងវិញ​របស់​ប្រជាពលរដ្ឋ ឯកឧត្ដម​ទេស​រដ្ឋ មន្ត្រី គន់ គីម ក៏បាន​ក្រើនរម្លឹក​បន្ថែម​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់ ទាំង​ថ្នាក់ជាតិ ក្រោម​ជាតិ និង​មូលដ្ឋាន ត្រូវ​យកចិត្តទុកដាក់​ឱ្យបាន​ហ្មត់ចត់ លើ​ការ​បង្កបង្កើនផល​ឡើងវិញ​របស់​ប្រជា ពលរដ្ឋ​។ ឯកឧត្ដម​បាន​ថ្លែង​សង្កត់ធ្ងន់ថា ត្រូវតែ​ចុះ​ពិនិត្យមើល​ឱ្យដល់​វាលស្រែ ហើយ​ដាក់ ចេញ​វិធានការ​ដោះស្រាយ​លើ​បញ្ហា​ប្រឈម​ទាំងឡាយ​៕

អត្ថបទទាក់ទង